



ភ្នំពេញ៖ ឃាត់ខ្លួនក្មេងទំនើងលេងសាក់ ដែលតែងតែដើរបង្កបញ្ហាក្នុងសាលារៀននៅភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសាលារៀនដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្មេងទំនើងទាំងនោះមានទី១ឈ្មោះ ឆាយ វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលាទួលអំពិល ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២ឈ្មោះ ស៊ូ មីនឡុង ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្សសាលារៀនដង្កោ ស្នាក់នៅភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣ឈ្មោះ សាម ប្រុស អាយុ១៧មុខរបរនៅផ្ទះស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
មុននិងឈានទៅដល់ធ្វើការឃាត់ខ្លួនក្មេងទំនើងដែលលេងសាក់ពេញខ្លួនទាំង៣នាក់នេះគឺ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដង្កោធ្វើការជិះល្បាតក្នុងមូលដ្ឋាន ក៏ជួបក្មេងទំនើងទាំង៣នាក់នេះ នៅក្បែរខ្លោងទ្វារចូលសាលារៀនដល់ពេលឃើញសមត្ថកិច្ចក៏ក្រុមក្មេងទំនើងទាំងនេះដើរគេចចូលសាលារៀនតែម្តង តែដោយសារ សមត្ថកិច្ចមានការសង្ស័យ ណាមួយក្នុងសាលារៀនច្រើនមានក្មេងទំនើងច្រើនបង្កការអុកឡុកផងនោះក៏ធ្វើការឃាត់ខ្លួនយកមកប៉ុស្តីិ៍នគរបាលដង្កោធ្វើការសួរនាំតែម្តង។
ក្រោយធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង៣នាក់នេះរួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោហៅអាណាព្យាបាលមកធ្វើកិច្ចសន្យានិងឲ្យត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ ៕បញ្ញា