ប្តីប្រពន្ធហេងស៊យ រស់នៅមិនចុះសម្រុងគ្នា ស្រែកផ្អើលទាំងព្រឹកចោទប្រពន្ធថាមានសាហាយ

 

 

 

 

ភ្នំពេញ ៖ ​មាន​ហេតុ​ការណ៍​ផ្អើលសមត្ថកិច្ចនិង​អ្នកសាព៌ត៌មានទាំងព្រឹក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រពន្ធមានសាហាយនាំចូលដេកក្នុងបន្ទប់ជួល តែធាតុពិត អ្វីដែលសមត្ថកិច្ចចុះទៅដល់ ជារឿងជម្លោះក្នុងគ្រួសារ ដោយសារការរស់នៅមិនចុះសម្រុងគ្នា បែជាស្រែកប្តឹងរាយការណ៍ថា ប្រពន្ធមានសាហាយទៅវិញ។ហេតុការណ៍​នេះ​បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ A624 ជាន់ទី៦ ខាងក្រោយផ្ទះឡ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ភាគីខាងស្រី ឈ្មោះ ពៅ ចន្តា ហៅ ស្រីនាង អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ជាមួយមិត្តភ័ក្រ មានស្រុកកំណើត ភូមិស្នាយ ពរឹម ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រុស ឈ្មោះ យឹម រិទ្ធី អាយុ២៧ឆ្នាំ មុខរបរ រដ្ឋបាលក្រុមហ៊ុន ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកកំពង់បាយ ខេត្តកំពត ។

តាមសម្តីភាគីខាងប្តីហេងស៊យ បានឲ្យដឹងថា ខ្លួនមានប្រពន្ធទី១ មានកូន រួចហើយ មកយកនារីខាងលើ ធ្វើជាប្រពន្ធម្នាក់ទៀត បានគ្នា៧ឆ្នាំមកហើយ មានកូនប្រុសម្នាក់អាយុ៥ឆ្នាំ រសើនៅឯស្រុក ជាមួយជីដូនខាងស្រី តែដោយសារមួយរយៈនេះ សង្ស័យប្រពន្ធខ្លួនលួចមានសាហាយ ចេះតែគេចមុខពីខ្លួន ទើបខ្លួនតាមស្វែងរក ទីបំផុតរកឃើញបន្ទប់ជួល ប្តឹងប៉ូលីសថាមានសាហាយ តែម្តង មិនសុខចិត្ត ទាមទារយកកូន និងឲ្យសងជម្ងឺចិត្ត។ចំណែកភាគីខាងស្រីវិញ បានបដិសេដទាំងអស់រាល់ការចោទប្រកាន់ថាខ្លួនមានសាហាយ មិនពិតដូចចោទឡើយ ក្រោយពីបានគ្នាជាប្តីប្រពន្ធហេងស៊យ រស់នៅមិនចុះសម្រុងគ្នា ប្តីវិញទេដែលតែងតែប្រើអំពើហឹង្សាមកលើខ្លួន ទ្រាំលែងបាន សុំដើរចាកចេញ ទៅស្នាក់នៅបន្ទប់ជាមួយមិត្តភ័ក្រ ដែលគេមានប្តី ប្រពន្ធកូនរបស់គេនៅជុំគ្នា ដើម្បីគេចពីទារុណកម្ម ផ្លូវចិត្ត រាងកាយរបស់ប្តី អស់រយៈពេលជាង១ខែមកហើយ ទើបតែនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ តាមរកឃើញចោទថានាំសហាយមកដេកទៅវិញ ។

ភាពចម្រូម​ចម្រាស់ របស់ប្តីប្រពន្ធខាងលើ ផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍ នាំអ្នកទាំង២ទៅនិយាយគ្នា នៅសាលាសង្កាត់ចោមចៅ១ សាកសួរនាំ ដឹងសព្វរឿង មន្រ្តីសង្កាត់ពន្យល់អប់រំណែនាំ​ឈប់​ប្រើអំពើហឹង្សាក្នុងគ្រួសារ មួយសន្ធុះ ភាគីខាងប្តី ឡើងជិះម៉ូតូឌុបចាកចេញទៅបាត់ ចំណែកភាគីខាងស្រី ក្នុងអារម្មណ៍ភ័យខ្លាច សុវត្តិភាពផ្ទាល់ខ្លួន អង្គុយរងចាំសាច់ញាតិ ក្រុមគ្រួសារមកទទួលយកវិលត្រឡប់ទៅស្រុកកំណើតវិញ ក្នុងគោលជំហរមួយ ឈប់យកហើយប្តី ធុននេះ ស្គាល់តែទឹកភ្នែក មិនដែលមានសុភមង្គល ក្នុងគ្រួសារផងនោះ ៕៩៨ សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *