







ភ្នំពេញ៖ កម្មករិនីជិតជាង១០នាក់ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ យីហោ 《យ័ន ស៊ី》អាគារលេខ១២ បានដួលសន្លប់ជាបន្តបន្ទាប់ បណ្ដាលមកពីធំក្លិនថ្នាំដែលភាយចេញពីក្នុងសិប្បកម្ម ផលិតតុ ទូ មួយកន្លែងទៀតយីហោ 《ជីបហាយ》 អាគាលេខ១៣ ហើយត្រូវបានគរបញ្ជូនទៅសង្គ្រោះបន្ទាន់ភកលាមៗនៅគ្លីនិកសុខលាភមេត្រីនិងគ្លីនិកមូលមិត្ត ហើយមិនមានអ្នកស្លាប់នោះឡើយ។
រោងចក្រខាងលើនេះ មានទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ហើយហេតុការណ៏ការណ៏ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
កម្មករបានឲ្យខឹងថា នៅក្នុងរោងចក្រកាត់ដេរ 《យ័ន ស៊ី》អាគារលេខ១២ នេះមានកម្មករ កម្មការិនីធ្វើការងារសរុបជាង៤០០នាក់ ដោយឡែកនៅមុនពេលកើតហេតុ ពួកគេបានធ្វើការជាធម្មតា ហើយគ្រាន់តែចូលទៅដល់ក្នុងរោងចក្រភ្លាម បានធំក្លិនជាត់ថ្នាំភាយចេញពីសិប្បកម្ម តុ ទូមួយនោះយ៉ាងប៉ុន្តែម្នាក់ៗចេះតែ នាំគ្នាទ្រាំទៅ ព្រោះមិនដឹងថាត្រូវបែបណា បើឈប់សម្រាកក៏មិនបានព្រោះថៅកែមិនឲ្យឈប់នោះ ឡើយ។លុះក្រោយមកបានធំក្លិនកាន់តែខ្លាំងទៅពិបាកទ្រាំ រហាុតដល់មានអ្នកដួលសន្លប់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យ មានការច្របូកច្របល់កើតឡើង ពេលនោះអ្នកដែលអត់ដួលសន្លប់ បាននាំគ្នារត់ចេញក្រៅទាំងការភិតភ័យ ។ចំណែកអ្នកដួលសន្លប់ ត្រូវបានថៅកែរោងចក្រ ដឹកតាមម៉ូតូកង់បីជាច្រើនគ្រឿងនាំទៅកាន់ មន្ទីរពេទ្យសុខលាភមេត្រី និងពេទ្យមូលមិត្ត ដើម្បីសង្គ្រោះ បន្ទាន់ ហើយរោងចក្របានបិទទ្វារបណ្ដោះអាសន្ន មិនបានដំណើរការទៀតទេនៅថ្ងៃនោះ។
ក្រោយពេលកើតមានហេតុការណ៏បែបនេះ កម្លាំងអាជ្ញាធរនិងនគរបាលបានចុះទៅកាន់រោងចក្រមួយនោះ ធកវើការពិនិត្យស្ថាន ភាពជាក់ស្ដែង រួចបានបន្តទៅពិនិត្យមើលសិប្បកម្មផលិតតុ ទូ 《ជីបហាយ》 នោះហើយឃើញថាពិតជាមានក្លិនថ្នាំខ្លាំងមែន ហើយក្លិនថ្នាំនោះពិតជាបានភាយចូលទៅក្នុងរោងចក្រកាត់ដេរ 《យ័ន ស៊ី》អាគារលេខ១២នោះមែន។មិនតែប៉ុណ្ណោះខណៈពេល ចូលទៅដល់បានធំក្លិនស្ទើរតែទ្រាំមិនបាន ដូច្នេះហើយទើបធ្វើឲ្យកម្មករខ្លះក្អួតចង្អោរ និងខ្លះទៀតឈឺក្បាលវិលមុខ រួចក៏បានដួលសន្លប់ជាបន្តបន្ទាប់តែម្ដង។ដោយឡែកខាងតំណាងសិប្បកម្មតុ ទូ ជីបហាយ បានបដិសេធន៍ថា ការដួលសន្លប់របស់ កម្មកររោងចក្រកាត់ដេរខាងលើ មិនមានការពាក់ព័ន្ធជាមួយសិប្បកម្មរបស់ខ្លួនឡើយ ព្រោះនៅក្នុងសិប្បកម្មរបស់ខ្លួនមានកម្មករ បម្រើការងារនៅក្នុងនោះចំនួនជាង៤០នាក់ ហើយគ្មានកម្មករណាម្នាក់មានបញ្ហាឡើយ ដូច្នេះកុំមកចោទផកដេសផ្ដាសឲ្យសោះ។ ទោះបីបែបណាអាជ្ញាធរនិងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកភស្តុតាងបន្តទៀត និងបានកំណត់មួយរយភាគរយថា ការដែលកម្មការិនីដួលសន្លប់ខាងលើនេះ បណ្ដាលមកពីទ្រាំនិងក្លិនថ្នាំដែលភាយចេញពីសិប្បកម្មតុ ទូនោះតែម្ដង៕៩៨ សែនជ័យ