ជន​ជាតិ​វៀត​ណាម​ចំនួន​៨នាក់​ត្រូវ​កម្លាំង​នគរ​បាល​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាប់​ឃាត់​ខ្លួន​បញ្ជូន​ប្រទេស​វិញ​

 

 

 

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលាម៉ោង ០៦និង១០នាទី ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ហាងកាហ្វេ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងការចុះពិនិត្យឃើញមានជនបរទេសចំនួន ០៨ នាក់ ស្រី ០១ នាក់ ជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ។

ក្រោយមកបញ្ជូនជនបរទេសចំនួន៨ នាក់ ស្រី ១នាក់ជនជាតិវៀតណាមប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕​៩៨​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *