







ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងបុរីភ្នំពេញថ្មី(ទឹកថ្លា)បានផ្ទុះការតវ៉ានិងក្រុមហ៊ុនសន្តិសុខដែលបិទប៉ារ៉ាស់មិនឲ្យពួកគាត់ចេញចូលដោយសំអាងថាប្រជាពលរដ្ឋមិនព្រមបង់ថ្លៃសេវ៉ា។
ការផ្ទុះការតវ៉ានេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៧នៅក្នុងបុរីភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបកស្រាយរបស់លោក ឆន សោភា ភេទប្រុសអាយុ៤៥ឆ្នាំដែលជាតំណាងក្រុមសន្តិសុខក្នុងបុរីបានឲ្យដឹងថា មូលហេតុដែលពួកគាត់មិនបំរើសេវ៉ាឲ្យពួកគាត់នោះដោយសារតែប្រជាពលរដ្ឋមួយចំនួនតូចរស់នៅក្នុងបុរីមួយចំនួនមិនព្រមបង់ថ្លៃសេវ៉ាសន្តិចំនួន៥ខែមកហើយក្រោយពីក្រុមហ៊ុនដំឡើងថ្លៃ៥ដុល្លាបន្ថែមទៀតនោះទើបខាងសន្តិសុខមិនបំរើសេវ៉ាបើកប៉ារ៉ាស់ឲ្យហើយដតម្រូវឲ្យពួកគាត់ចុះបើកប៉ារ៉ាស់ដោយខ្លួនឯង។
លោក ឈ្មោះ ភូ សម្បត្តិ ដែលជាតំណាងក្រុមហ៊ុនបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានចំនួន៨២ផ្ទះហើយគេបានបង់ថ្លៃសេវ៉ាក្នុងតម្លៃ៣០ដុល្លាក្នុង១ខែអស់ហើយនៅសល់តែពលរដ្ឋជាម្ចាស់ផ្ទះប្រហែលជា១០គ្រួសារតែប៉ុណ្នោះដែលមិនព្រមបង់ឲ្យ។ ហើយមូលហេតុដែលខាងសន្តិសុខបិទប៉ារ៉ាស់នេះគឺដោយសារតែម្ចាស់ផ្ទះមួយចំនួនតូចមិនព្រមឯកភាពនៅការតម្លើងថ្លៃ៥ដុល្លាបន្ថែមទៀតហើយពួកគាត់មិនបានបង់ថ្លៃសេវ៉ាចំនួន៥ខែមកហើយទើបខាងសន្តិសុខបិទប៉ារ៉ាស់បែបនេះ។
តាមការបកស្រាយរបស់លោក ថេង សុីធឿន អាយុ៥៥ឆ្នាំតំណាងប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ានៅពេលនេះគឺដោយសារតែខាងម្ចាស់បុរីចេះតែដំឡើងថ្លៃសេវ៉ាសន្តិសុខច្រើនពេកហើយការបំរើសេវ៉ាមិនបានល្អទើបពួកគាត់សំណូមពរសុំឲ្យដកក្រុមសន្តិសុខដែលយាមរាល់ថ្ងៃនោះចេញនិងសុខចិត្តរៀបចំដាក់សន្តិសុខថ្មីដោយខ្លួនឯង។
លោក ឈុន វ៉ាន់ឡេង តំណាងប្រជាពលរដ្ឋបានលើកឡើងថា មូលហេតុដែលពួកគាត់បានលើកឡើងថាពួកគាត់ក៍សូមឲ្យដកក្រុមសន្តិសុខដែលបំរើសេវ៉ារាល់ថ្ងៃនោះចេញព្រោះថាការបំរើសេវ៉ានៅក្នុងបុរីនេះគឺវាថ្លៃលើសបុរីផ្សេងៗហើយឡើងថ្លៃរហូតគឺមុនដំបូងបង់តែ២០ដុល្លាក្រោយមកទៀតឡើង២៥ដុល្លាហើយថ្មីៗនេះខាងក្រុមហ៊ុនទាមទារឡើង៥ដុល្លាទៀតសរុប៣០ដុល្លាក្នុង១ខែទើបពួកគាត់មិនយល់ព្រមហើយពួកគាត់សុំរៀបចំរកសន្តិសុខថ្មីមកដាក់វិញបើសិនជាប្រជាពលរដ្ឋរស់នៅក្នុងបុរីនោះមានការយល់ព្រមផ្តិតមេដៃលើសពី៥០ភាគរយ។
ក្រោយមកតំណាងប្រជាពលរដ្ឋនិងតំណាងក្រុមហ៊ុនបានធ្វើការសម្របសម្រួសគ្នាដោយខាងក្រុមហ៊ុនយល់ព្រមប្រគល់សេវ៉ាសន្តិសុខឲ្យទៅប្រជាពលរដ្ឋគ្រាប់គ្រងវិញបើសិនជាពួកគាត់គាំទ្រផ្តិតមេដៃលើសពី៥០ភាគរយ៕ ៩៨ សែនជ័យ