ស្រវឹងស្រា​ចូលសុំផ្ទះ​ស្នាក់អាស្រ័យម្ចាស់ផ្ទះសង្ស័យ ដាក់ថ្នាំសណ្តំ

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា​ចូលសុំផ្ទះ​អ្នកលក់ថ្នាំពេទ្យស្នាក់នៅបានចូលស្ទុះទៅអោបរិតហើយម្ចាស់ផ្ទះមានការភិតភ័យមិនសូវស្រួលខ្លួន សង្ស័យ ដាក់ថ្នាំសណ្តំ ស្រែកថាចោរប្រជាពលរដ្ឋឃាត់អោយសមត្ថកិច្ច។ហេតុការណ៍​នេះ​បង្កអោយមាន​ភ្ញាក់ផ្អើលកាលវេលាម៉ោង​៧យប់ថ្ងៃទី​២៣ខែវិច្ឆិកាឆ្នាំ២០១៧នៅផ្សារទួលពង្រ​​ស្ថិតនៅផ្ទះលក់ថ្នាំពេទ្យ យីហោ ​វិជ្ជា​ ឡេង ​រតនះ ​ភូមិ​ត្រពាំងរំចេកសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។​
ជនសង្ស័យ​ឈ្មោះ ប៉ាវ ខុន ភេទប្រុស​អាយុ៤០ឆ្នាំ​មុខរបរ កម្មក លីសែង ស្នាក់នៅ​ភូមិ​ខ្វាវ ខណ្ឌដង្កោ មានភូមិកំណើតនៅ​ស្រុក​កំពង់ត្របែកខេត្តព្រៃវែង។​
ចំណែក់ជនរងគ្រោះឈ្មោះឡេង ​រតនះ​​​អាយុ ៤៣ឆ្នាំមុខរបរលក់ថ្នាំពេទ្យ រស់នៅភូមិត្រពាំងរំចេកសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័​យ។​

​តាម​ប្រភព​ព័ត៌មានពី​ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ​ជនរងគ្រោះ​កំពង់តែឈរលក់ថ្នាំ បន្ទាប់មក​​ស្រាប់តែឃើញ​ជនសង្ស័យខាងលើ​បានមកសុំផ្ទះស្នាក់អាស្រ័យ ដោយចូលទៅអោបដើមទ្រូងរូបគាត់ហើយនិយាយ​ប្រាប់ថា បងៗខ្ញុំសុំផ្ទះសំរាកមួយយប់សិន ព្រោះអី មានគេតាមរករឿងគាត់។ពេល​នោះកូនស្រីរបស់ខ្លួន​(ជនរងគ្រោះ)បាននិយាយប្រាប់ថា​លោកអុំ ៗជួលផ្ទះសំណាក់សំរាក់ទៅព្រោះមិនថ្លៃទេជាងមួយមុឺន​តែ​ប៉ុណ្ណោះ​ ព្រោះអី​ផ្ទះខ្ញុំ មិនមានកន្លែងអោយសំរាកទេ​ ខណៈ​នោះ​​ជនសង្ស័យបាននិយាយថា មិនអីទេ​អោយខ្ញុំសំរាកទៅ ចាំខ្ញុំអោយ៣០​ទៅ៤០ដុល្លារ៍ក៏បាន!​អោយតែខ្ញុំបានសំរាកព្រោះអី​គាត់ខ្លាចគេរករឿងគាត់។​
ប្រភពដដែល​បានបន្តទៀតថា​ ជនសង្ស័យ​ខាងលើសុំនៅ​តែ​សុំ​សំរាកដដែរ​ រហូត​គាត់​អាណិត​អោយ​សំរាក​ ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក​ជន​សង្ស័យ​អោបដើមទ្រូង រយះមួយភ្លែត​ខ្លួន​មានអារមណ៍មិន​សូវស្រួលខ្លួនចុកណែនពេញដើមទ្រូង ហើយ​ជនសង្ស័ដើរ​ចេញ​ទៅ​ក្រៅ​ សង្ស័យ​ហៅកូនៗអោយជួយយក​ក្រូចឆ្មារនឹងខ្ទឹមស មកញីលើផ្ទៃមុខគាត់ទើបបានស្រឡះខ្លួនឡើងវិញ។ភ្លាមៗនោះជនសង្ស័យខាងលើបានហៅម៉ូតូឌុបអោយឌុបទៅចំការដូងក្នុងតំលៃ​១ម៉ឺនរៀល​ បន្ទាប់មកអ្នកម៉ូតូឌុបគាត់បានប្រមាណប្រហែលជិត១០ម៉ែត្រ​ដោយជនសង្ស័យ ចាប់ច្របាច់ដើមទ្រូងគាត់​ធ្វើ​អោយ​ភ័យពេក​ខ្លាច​ជាចោរ​ព្រោះម៉ូតូគាត់ថ្មីផង ក៏ឈប់ឌុបទៅ។​ ក្រោយ​មក​ទៀត​ខ្លួន​(ជនរងគ្រោះជាពេទ្យលក់ថ្នាំ)បានស្រែកថាចោរ​ៗត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗ។​
​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ រូបគាត់​មិន​ជឿរ​រឿងដាក់ថ្នាំឡើយ ហើយដល់ថ្ងៃនេះហាក់បីដូចជឿរ​ទាំងស្រុងតែម្តង។​

ក្រោយពេលកើតហេតុ​ជនរងគ្រោះ​ខាងលើ​បានរាយការណ៍​កម្លាំងនគរបាល​មូល​ដ្ឋាន​អោយជួយ​អន្តរាគមន៍​ភ្លាមៗ​ថែម​ឃាត់ជនសង្ស័យ យកទៅសួរនាំនៅនគរបាលម៉ុសិ៍្តចោមចៅ១​ បន្ទាប់មកជនរងគ្រោះពុំមានភស្ត័តាងនឹងសាក្សីពិតប្រាកដ​ជនរងគ្រោះ​បានដាក់ពាក់បណ្តឹង​កម្លាំងនគរបាល​ធ្វើ​ការអប់រំនឹងអោយត្រឡប់ទៅវិញភ្លាមៗផងដែរ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *