



ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈដែលជិះម៉ូតូឌុបគ្នាជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តឡិចសុីសRX300 បើកឆ្លងផ្លូវចំពីចំហៀងពេញទំហឹង។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវព្រះនរោត្តម កែងផ្លូវ៣៧០ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1L 8757 ធ្វើដំណើរតាមបណ្តោយព្រះនរោត្តម ក្នុងទិសដៅពី ត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចសុីស RX300 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AJ 7005បើកបរដោយបុរសជនជាតិម្នាក់ធ្វើដំណើរពីជើងទៅត្បូងហើយបានបតឆ្វេងឆ្លងផ្លូវចូលខុនដូភ្លាមនោះជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹងបណ្តាលអោយបោកខ្ទប់និងរថយន្តរងរបួសធ្ងន់ម្នាក់ស្រាប់ម្នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវកម្លាំងនគរបាលធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌចំកាមនរងចាំការដោះស្រាយពេលក្រោយ៕សារ៉េត