ប្រត្តិកម្មថ្នាំញៀនកាន់កាំបិត​បុ័ងតោ២ដើមដើរសំលុតគេយកលុយត្រូវបានសមត្ថកិច្ចចាប់ខ្លួន

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ត្រូវ​កម្លាំងនគរបាល​ចាប់ខ្លួនក្រោយពេលធ្វើសកម្មភាពយកកាំបបុ័ងតោ២ដើមដើរសំលុតប្រជាពលរដ្ឋយកលុយ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាថ្ងៃត្រង់ទី២៤ខែវិច្ឆិកាឆ្នាំ២០១៧ នៅដីដីឡូតិ៍ជាប់របងវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនបង្កដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ ណៃ មករា អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មាន​ស្រុកកំណើត​នៅល្វាឯម ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មានពី​បុរស​ម្នាក់​ដែ​មានឈ្មោះ ម៉ាក់ ហូសេន អាយុ៣៧ឆ្នាំ ដែលជាសន្តិសុខនៅម្តុំកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថាមុនពេលកើតហេតុ ជនបង្កខាងលើបានយកកាំបិតបុ័ងតោ២ដើម ដើរទៅសំលុតយកលុយពីអ្នកលក់ខោអាវជជុះតាមរុម៉ក់កង់បី ចំនួន៥០០០រៀល ហើយជនបង្កបានបន្តទៅមុខទៀត ក៏បានឃើញខ្លួនដែលជាសន្តិសុខ ក៏បានឈ្លោះប្រកែកគ្នា ធ្វើអោយជនបង្កគប់កាំបិទដែលកាន់នឹងដៃទៅលើសន្តិសុខ ហេតុការណ៍នឹងបានមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ ដេញចាប់ជនបង្កអោយទៅសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចនាំទៅធ្វើសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូ៣ដើម្បីធ្វើការអប់រំរួចអោយត្រលប់ទៅវិញ៕សុភ័ក្ត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *