

ស្ទឹងត្រែង៖អង្គការពារបរិស្ថានសត្វព្រៃនឹងព្រៃឈើដើរល្បាតជុំវិញភូមិសាស្ត្រប្រទះឃើញឈើកកោះប្រាំមួយដុំដែលមានមុខកាត់៥០គុណឲ្យ៥០ប្រវែងពីរទៅបីម៉ែត្រនៅចំណុចព្រៃចាស់ផ្លូវចូលទឹកជ្រោះសុភមិត្តជិតដល់អូរតាឡាស់ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦វេលាម៉ោង៣៖០០នាទីរសៀល។
តាមប្រភពព័ត៌មានពីលោក រ៉ន ប្រធានអង្គការបរិស្ថានការពារសត្វព្រៃនឹងព្រៃឈើប្រចាំស្រុកថាឡាបាននិយាយថាពួគគាត់បានដើរល្បាតតាមភូមិសាស្ត្រខាងលើបានប្រទះឃើញឈើប្រាំមួយដុំធំៗប្រវែងពីទៅបីម៉ែត្រលោក ក៏បានខលរាយការណ៍ជូនជំនាញតែគ្មានអ្នកទទួលខលលើកក្រោយបែជាបិតទូរស័ព្ទតែម្តងហាក់បីដូចជាមិនទទួលខុសត្រូវ នៅជំនាញរបស់គាត់នោះទេ។
តាមប្រភពដដែលលោកបានបន្តទៀតថា ក្រោយមកលោកបានរាយការណ៍ទៅលោកគង់ ស៉ីណាមេប៉ុស្តិឃុំសំអាងក៍បានឲ្យកម្លាំងរបស់លោកចុះមកសហការនឹងយាមកាមមួយយប់ នៅរសៀលថ្ងៃទី២៩ខែដដែលទើបលោកសុំយោ
បល់ទៅលោកអធិការសែម ស៉ីថាសម្រេចយកមករក្សាទុកនៅប៉ុស្តិរដ្ឋបាលឃុំសំអាងតែម្តង។
ជុំវិញករណីខាងលើនេះភ្នាក់ងារអ្នកសារព៍ត៌មានយើងប្រចាំខេត្តបានខលទៅលោក វ៉ា សុខា
នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់
បានឲ្យដឹងថាលោកកំពុងជាប់ប្រជុំ ហើយមន្ត្រីសង្កាត់របស់លោកមិនបានរាយការណ៍មកដែរ លោកអត់ដឹងទេ ហើយចាត់ការយ៉ាងណានោះគាត់មិនបញ្ជាក់កើតដែលពាក់ព័ន្ធរឿងនេះ។
គួរបញ្ជាក់ថា លោករី រស្មីនាយសង្កាត់រដ្ឋបាល ព្រៃឈើប្រចាំពីឃុំ គឺឃុំព្រះរំគិលនឹងឃុំសំអាង
អ្នកសារព៍ត៌មានយើងទូរស័ព្ទខលចូលតែបែជាចុចបិតចោលទៅវិញ ក្រោយមកខលលែងចូលតែម្តងប្រហែលជាឈ្មួញទាំងនោះទិញតួរនាទីនឹងមុខងារបស់គាត់អស់ហើយមើលទៅទើបគាត់ធ្វើបែបនេះនោះទេ។
តាមការលួចខ្សឹបប្រាប់ពីពលរដ្ឋម្នាក់បានឲ្យដឹងថា នេះជាឈើមេឈ្មួញដុះស្លែម្នាក់ជាថៅកែហ្គារ:សាំងគេតែងតែធ្វើសកម្មភាពទិញចេញពីក្នុងព្រៃយកមកដាក់ជិតផ្លូវងាយស្រួលលួចដឹកចេញបន្តនៅពេលយប់
ហើយក៏ធ្លាប់មានទំនាក់ទំនងជាមួយលោកនាយសង្កាត់យ៉ាងល្អទៀតផង ទើបគាត់មិនហៀនលើកទូរស័ព្ទរបស់អ្នកសារព៌ត៌មានយើងព្រោះខ្លានដាច់ការទំនាក់ទំនងរវាងឈ្មួញនឹងលោកមេព្រៃនោះ៕សារ៉េត