




ភ្នំពេញ៖បុរម្នាក់អះអាងថាជាម្រ្តីយោធាកងពលលេខ៩០ (ថ្មាតពង)ហើយបានមកធ្វើការនៅក្នុងរោងចក្រមួយកន្លែងបានទាស់សម្តីគ្នាជាមួយអ្នកបំរើការងារជាមួយគ្នាបន្តិចបន្តួចក៏ឌឺដងដាក់គ្នារហូតភាគីខាងមន្ត្រីយោធាបបួលដៃគូវៃគ្នាតែត្រូវគេវៃបានមុនបណ្តាលឲ្យបែកភ្នែងម្ខាង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹលថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរោងចក្រមួយកន្លែង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡើងទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ដើម្បីជួយអន្តរាគម និងធ្វើកាឃាត់ខ្លួនជនសង្ស័យនាំខ្លួនយកមកដោះស្រាយគ្នាតាមច្បាប់។
ជនរងគ្រោះបានឲ្យដឹងថា ខ្លួនជាមន្តី្រយោធាកងពលលេខ៩០(ថ្មាតពង)ដោយសារតែមានជំងឺក៏ដាក់ច្បាប់មកព្យាបាលនៅផ្ទះមួយរយះ ។ក្រោយពីព្យាបាលជំងឺជាសះស្បើយហើយក៏មកដាក់ពាក្យធ្វើបំរើការងារនៅក្នុងរោងចក្រមួយកន្លែងដែលមានទីតាំងនៅផ្សារទួលពង្រ។លុះមកដល់ពនរឹកថ្ងៃទី២៤ខែវិច្ឆិកា ក៏បានទាក់សម្តីជាបុរសម្នាក់ដែលជាកម្មករក្នុងរោងចក្រជាមួយគ្នា ហើយរួបគាត់ក៏បានបបួលគ្នាវៃមួយស្មើភ្លាមនោះភាគីម្ខាងក៏ស្ទុះមកវាយបណ្តាលឲ្យបែកចញ្ចើមនិងក្រោមភ្នែកហើយក៏ត្រូវបានអ្នកធ្វើការជាមួយគ្នាចាប់បំបែកទៅ។
បានបន្តថាលុះព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែលក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ដើម្បីសុំកាអន្តរាគមន៍ពីសមត្ថកិច្ចឃាត់ខ្លួនតែម្តងដើម្បីដោះស្រាយគ្នា។
ក្រោយពីកាឃាត់ខ្លួនសមត្ថកិច្ចបានធ្វើកាសម្រមសម្រួលគ្នាដោយភាគីខាងដៃដល់បានចេញថ្លៃព្យាបាលចំនួន១០០$ដើម្បីបញ្ចប់រឿងដោយមិនរំខាងដល់សមត្ថកិច្ច៕៩៨ សែនជ័យ