លួចរថយន្តពីស្រុកព្រៃឈរ សមត្ថកិច្ចស្ទាក់ចាប់បាននៅស្រុុកបាធាយ

កំពង់ចាមៈ ជនសង្ស័យម្នាក់ បានលួចរថយន្ត ម៉ាកសាំយ៉ុង ពណ៌លឿងមួយគ្រឿង ពាក់ស្លាក​លេខ ភ្នំពេញ 2AE-0610 លេខម៉ាស៊ីនៈ 662911, 10082061 លេខតួNlL ជាកម្មសិទ្ធរបស់ឈ្មោះ អ៊ឹម សារិន នៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ដែលមកសង់ផ្ទះរស់នៅក្នុងភូមិកើត​ហេតុខាងលើ ខណៈជនរងគ្រោះទុករថយន្តនេះនៅមុខផ្ទះ ហើយទីបំផុតសមត្ថកិច្ចស្ទាក់​ចាប់បាន​នៅស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានសហការជាមួយលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ ដឹកនាំកម្លាំង ដេញតាមពីក្រោយនឹងទូរស័ព្ទត្រៀម​ស្ទាក់ចាប់រហូតដល់ចំណុចមុខអធិការដ្ឋាននគរបាលស្រុកបាធាយ ក៏ត្រូវបានកម្លាំង​ស្រុក​បាធាយ ឃាត់រថយន្តបាន និងចាប់ខ្លួនជនសង្ស័យម្នាក់បាន។ ជនសង្ស័យលួចរថយន្តនេះ ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំក្សាម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរ រត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងរឹបអូសរថយន្តជនរងគ្រោះមកវិញ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានកម្លាំង នគរបាលស្រុកព្រៃឈរ សាកសួរដើម្បីកសាង​សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *