ចង់​លោត​ឆ័ត្រ​មាន​អី​ជាប់​ខ្នោះ​កម្លាំង​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

0
203

 

 

 

ភ្នំពេញ​៖ រថយន្តដឹកឈើប្រណិតមួយគ្រឿង ត្រូវកម្លាំង​នគរបាល​​ខណ្ឌពោធិ៍សែនជ័យ​សហការជាមួយរដ្ឋបាលព្រៃឈើ​រាជធានីភ្នំពេញ​ចាប់​ឃាត់​យក​មក​រក្សា​ទុក​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ហេតុការណ៍​បង្កអោយមាន​ការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩នឹង៣០នាទីយប់​ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៧​នៅចំណុចស្តុបថ្មី តាមបណ្តោយផ្លូវ២៧១កែងផ្លូវ១៨២ស្ថិតនៅសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោគ ។​

រថយន្តដឹកឈើប្រណិតម៉ាកសាំយ៉ុង ទឹកប្រាក់ពាក់ស្លាក់លេខ 2E 0511បើកបរពីលិចទៅកើត (ពីរង្វង់មូលចោមចៅចូលក្រុង)

តាមប្រភពព័ត៌មានពីកំលាំង​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​បានអោយដឹងថា នៅមុនពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​យក​រថយន្ត​ដឹក​ឈើ​កំលាំង​នគរបាល​ខណ្ឌពោធិ៍សែនជ័យ បានចេញ​ល្បាត នៅតាមបណ្តោយផ្លូវ វេងស្រេង​នឹង​រង្វង់មូលចោមចៅ ​សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ ហើយ​បានឃើញ រថយន្តសាំយ៉ុង ខាងលើ ដោយមានបាំងវាំងននទាំងសង្ខាង ហើយ​បើកយ៉ាងតឹងលាន់យ៉ាងខ្លាំង ដោយមានការសង្ស័យ​ហើយពួកគាត់ជិះដេញកាក់រថយន្តខាងលើតែរថយន្តខាងលើ មិនព្រមឈប់រិតតែបន្ថែមល្បឿន កំលាំងនគបាលខាងលើរិតតែសង្ស័យ​ដេញមកដល់ជិតស្តប់ខាងលើរថយន្តដឹកឈើ ខាងលើបានបែកកងខាងស្តាំផ្នែកខាងក្រោយ ហើយបើកទាំងបែកកង។​លុះមកដល់ចំណុចស្តុបត្រូវបានកំលាំនគរបាលកាក់ជាប់នឹងបានឃាត់បាន​អ្នក​បើកបរបានម្នាក់​រួច​រាយការណ៍ទៅជំនាញគ្រប់ផ្នែកផងដែរ។​

ពេលភ្លាមៗនោះលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ​បានមកដល់កន្លែងកើតហេតុ​ថែម​ទាំងបញ្ជាក់ថា ឈើប្រណិតខាងលើប្រភេទឈើធ្នង់ឈាមមាន់ ។​

តាម​ប្រភព​ព័ត៌មានពី​លោកអធិការងផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ​ពិនិត្យមើល​ឃើញ​ស្លាកលេខ ផ្សេងទៀតសំរាប់ប្តូរកុំអោយសមត្ថកិច្ចស្គាល់ ហើយ​ទោះបី​ជាយ៉ាងណាកំលាំងនគរបាលស្គាល់នឹងឃាត់បានផងដែរ។​ពេលភ្លាមនោះលោក នឹងប្រគល់អោយខាងរដ្ឋបាលដើម្បីយកទៅទុក តែដោយយប់ពិបាកក្នុងការវាស់វែងពេករងចាំនៅពេលស្អែកវាស់វែងប្រគល់អោយតែម្តង។​

ក្រោយពេលកើតហេតុ​រថយន្តដឹកឈើប្រណិតខាងលើត្រូវបានកំលាំងនគរបាលពោធិ៍សែនជ័យហៅរថយន្តសណ្តោងយកទៅទុកនៅអធិកាខណ្ឌពោធិ៍សែនជ័យនឹងចាំពេលស្អែកវាស់វែងប្រគល់អោយផ្នែករដ្ឋបាលព្រៃឈើយកទៅទុកនៅរដ្ឋបាលព្រៃឈើស្នាក់ការកណ្តាលព្រែកព្នៅ៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here