បើករថយន្តបុកគូថឡិចស៊ីស៤៧០របស់ជនរបទេសខ្ទេចហើយ នៅថាឲ្យគេបើកបរមិនដឹងយ៉ាងម៉េច រួចគំរាមចង់ប្តឹងអ្នកកាសែតបន្ថែមទៀត!

 

 

 

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានស្ត្រីវ័យចំណាស់ម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រ ដាក់ចៅនៅខាងមុខ ខ្វះការប្រុងប្រយត្ន័ជ្រុល​ទៅ​បុកគូថរថយន្តឡិចស៊ីស៤៧០ ដែលកំពុងបើកដោយបុរសជនបរទេសពេញទំហឹង បណ្តាលឲ្យខូចរថយន្តទាំងសងខាង ស្រាប់តែស្ត្រីខាងលើនេះស្អីបន្ទោសឲ្យខាងរថយន្តឡិសស៊ីស៤៧០ថាបើកបរយ៉ាងម៉េច រួចបានគំរាមអ្នក​សារព័ត៌មាន​បើហ៊ានចេញផ្សាយគេនឹងប្តឹងបន្ថែមទៀតផង​ ខណៈដែលជនបរទេសដែលភាគីរថយន្តរងគ្រោះបានសូមឲ្យអ្នកកាសែតជួយទាក់ទងទៅ​កម្លាំងនគរបាល​និងថតផ្សាយនោះ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនបរទេសដែលជាអ្នកបើកបររថយន្តឡិចស៊ីស៤៧០បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកឡិចស៊ីស៤៧០ ស្លាកលេខភ្នំពេញ 1AO-3856 តាមបណ្តោយផ្លូវខាងលើក្នុងគន្លងផ្លូវរថយន្តត្រឹមត្រូវ។ លុះ​មក​ដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រស្លាកលេខ ភ្នំពេញ​2AH-7618 បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ មានដាក់ចៅតូចនៅខាងមុខ​ធ្វើ​ដំណើរ​ស្របទិសគ្នាមកបុកគូថរថយន្តរបស់គាត់ពេញទំហឹងចំស្តុបចំហៀងខាងស្តាំបណ្តាលឲ្យបែក។ហើយភ្លាមៗស្ត្រីខាងលើបានចុះពីលើរថយន្តមកស្តីបន្ទោសឲ្យគាត់ថា «គាត់បើកបរយ៉ាងម៉េច» ទៅវិញ។ប៉ុន្តែ​ស្ត្រីខាងលើជាអ្នកបុកគាត់ ស្របពេលមានអ្នក​សារព័ត៌មាន​ធ្វើដំណើរឆ្លងកាត់បានឃើញ ជនបរទេសខាងលើបានសូមឲ្យជួយទាក់ទងទៅ​កម្លាំងនគរបាល​និងជួយថតផ្សាយ ស្រាប់តែស្ត្រីរូបនោះបានចុះពីក្នុងរថយន្ត មកស្តីថាឲ្យថា «ចេះថតស្អី! ចេះហៅ​កម្លាំងនគរបាល​មកស្អី! រឿងរបស់គេទេ បើហ៊ានផ្សាយនឹងប្តឹងបន្ថែមទៀត» ទាំងដែលករណីនេះកើតឡើងនៅតាមទីសាធារណៈដែលជាតួនាទីរបស់អ្នក​សារព័ត៌មាន​ដើម្បីផ្សាយពីហេតុការណ៍ផ្ទាល់ជាក់ស្តែងនៅកន្លែងកើតហេតុបែបនេះទៅវិញ ។

ក្រោយ​ពី​កើត​ហេតុ​កម្លាំង​នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះមកវាស់វែង និងទុកពេលឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាផងដែរ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *