



ភ្នំពេញ: យុវត្តីម្នាក់បានមកទិញខោអាវនៅផ្សារស្ទឹងមានថ្មីបែជាមកលួចខោតាមតូចចំនួន២កន្លែងត្រូវបានសន្តិសុខផ្សារឃាត់ខ្លួនប្រគល់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យយកមកសួរនាំ។ហេតុការនេះបានកើតឡើងកាលវេលាពីរម៉ោង៥និង៥០នាទីល្ងាចថ្អៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៧ កន្លែងនៅក្នុងផ្សរាស្ទឹងមានជ័យថ្មី ឋិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ម្ចាស់ខោទាំងពីរតូបមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ចំណែកយុវត្តីដែលជាជនសង្ស័យក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ ព្រោះបានយកភាគីទាំងសងខាងចូលទៅក្នុងបន្ទប់ចាក់សោមិនអោយអ្នកព័ត៍មានចូលទៅសួរនាំទេ។
តាមប្រភពព័ត៌មានពីសន្ដិសុខផ្សារស្ទឹងមានជ័យថ្មីបានប្រាប់អោយដឹងថា មុនពេលកើតហេតុយុវត្ដីជាជនសង្ស័យបានដើរទៅទិញខោអាវ ស្រាប់តែជនសង្ស័យបានយកខោ កៅប៊ូយ ពីតូបលេខ9B ហើយបានដើរ រំលង៣ទៅ៤តូប ទើបបានធ្វើសកម្មភាពយកខោអាវពីតូបនោះទៀតក៏ត្រូវអ្នកជិតខាងឃើញបានស្រែកអោយម្ចាស់ខោអាវដឹងថា យុវត្ដីម្នាក់នោះជាជនសង្ស័យលួចអ៊ីវ៉ាន់ ហើយបាននាំគ្នាឃាត់ខ្លួនប្រគល់អោយសន្ដិសុខផ្សារស្ទឹងមានជ័យថ្មីរួចសន្ដិសុខផ្សារបានប្រគល់យុវត្ដីជាជនសង្ស័យលួចខោអាវនោះទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១យកមកសួរនាំតែម្ដង ហើយបានហៅម្ដាយយុវត្ដីជាជនសង្ស័យមក ស្រាប់តែម្ដាយយុវត្ដីមកដល់ក៏ផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើអាជីវករដោយមិនដឹងមូលហេតុ បន្ទាប់មកសមត្ថកិច្ចបានណែនាំទើបម្ដាយឪពុកយុវត្ដីជាជនសង្ស័យបានប្រាប់ថា កូនគាត់មានជម្ងឺខួរក្បាលធ្លាប់វះកាត់ហើយគាត់បានសុំទោសនិងសង់សំណងទៅលើមម្ចាដខោអាវវិញដើម្បីបញ្ចប់រឿង ដោយមិនអោយអ្នកសារព័ត៌មានដឹងសូម្បីតែបន្ដិត ៕បញ្ញា