ភ្នំពេញ៖ យុវជនទាំង២នាក់បើកម៉ូតូលឿន វ៉ារថយន្តផុតផ្លូវ ធ្លាក់ចូលជង្ហុកបណ្ដាលអោយដួលរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃទី២៦វិច្ឆការឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងធ្ងង់សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទាំង២នាក់ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយជិះម៉ូតូម៉ាកឌ្រីមសងស៊េរ៊ី២០១០ពណ៌ខ្មៅ ពាក់ស្លាក់លេខបាត់ដំបង1B- 5038 ជិះគ្នា២នាក់បើកក្នុងទិសដៅពី ត្បូងទៅជើង រងរបួសធ្ងន់តៃកុង នឹងស្រាលម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់បើកម៉ូតូមួយគ្រឿងយ៉ាងលឿនក្នងទិសដៅពីត្បូទៅជើង។លុះមកដល់ចំណុចកើតហេតុ ផ្លូវបេតុង ទំនប់កប់ស្រូវ ខាងលើ មានរថយន្តកុងតឺន័រ ចតនៅមុខ នឹង ជង្រុកធំៗជាច្រើនបណ្តាលអោយជនរងគ្រោះធ្លាក់ផ្លោងសន្លប់បាត់មាត់បាត់ករ ស្តូក នឹងម្នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូវិញ មិនមានការខូចខាតច្រើនឡើយ ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសាមុយឯកជនក្លីនិចសម្ភពរស្មីបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរចំណែកម៉ូតូជនរងគ្រោះខាងលើត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុករងចាំម្ចាស់មកយក។៕សារ៉េត