



ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅល្បាតពួនស្ទាក់ចាប់ រួមថ្នាំញៀនចំនួន៩កញ្ចប់តូច។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១-ឈ្មោះ អៀ បញ្ញា ១៧ឆ្នាំ មុខរបរ រស់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិអំបែងចែស ឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាមនិងជនសង្ស័យទី២-ឈ្មោះ ពេជ ពន្លឺ ១៨ឆ្នាំ មុខរបរបុគ្គលិកក្លិប ហ្វាន់ ស្នាក់នៅភូមិព្រៃព្រីងខាងខាងត្បូង សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ម៉ូតូជនសង្ស័យម៉ាកនិច ពណ៌សលាយ ខៀវអត់ស្លាកលេខហើយនៅក្នុងម៉ូតូមានស្លាកលេខ 1DK-0096។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពេលកើតហេតុលោក នាយប៉ុស្តិ៍ចោមចៅ៣បានបញ្ជាអោយកំលាំងនគរបាលចេញល្បាត នៅក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗកើតឡើងនៅក្នុងមូលដ្ឋាន ខណៈដែលល្បាតដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកនិចមិនមានស្លាកលេខទើបកំលាំងនគរបាលប៉ុសិ៍្តចោមចៅ មានកាសង្ស័យបានកាក់សួរនាំហើយជនសង្ស័យបានបោះថ្នាំញៀនចោលជិតម៉ូតូកម្លាំងនគរបាលឃើញទាន់មានថ្នាំញៀន ចំនួន៩កញ្ចប់តូច។បន្ទាប់មកទៀតជនសង្ស័យ ត្រូវបានយកទៅសួនាំ នៅប៉ុសិ៍្តនគរបាលចោមចៅ៣បន្ត។ក្រោយពីកាសាកសួសារភាពថា រូបគាត់បានទិញថ្នាំញៀនពីបុរសម្នាក់ឈ្មោះ វិន នៅភូមិព្រៃព្រីងជើង ជាអ្នកប្រើអោយយកទៅអោយគេក្នុងមួយជើងបានចំនួន៣ទៅ៤ម៉ឺន។
ក្រោយពេលកើតហេតុនគរបាលប៉ុសិ៍្តចោមចៅ៣បានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធីផ្លូវច្បាប់៕សារ៉េត