យុវជន២នាក់ជិះម៉ូតូលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុករថយន្តពីចំហៀងបណ្តាលអោយរងរបួសធ្ញន់

 

 

 

ភ្នំពេញ៖ យុវជន២នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ខណៈ​ដែល​ជិះម៉ូតូឌុបគ្នាក្នុងល្បឿនពេលដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តសុិនទ្រីពីចំហៀងពេញទំហឹង។ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវលេខ៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន ហើយរថយន្តបានព្យាយាមបើករត់រហូតដល់ផ្សារអូឡាំពិចទើបសមត្ថកិច្ចដេញឃាត់បានភ្លាមៗ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសុិនទ្រី គ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីលិចទៅកើត​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដា ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CD 3014 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៨៨ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដោយ​ជាន់​ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំកង់រថយន្តចំហៀងខាងស្តាំផ្នែកខាងក្រោយបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់។​ភ្លាមៗនោះរថយន្តសុិទ្រីបានបន្តដំណើរព្យាយាមបើកគេចខ្លួនតែត្រូវបានកម្លាំងល្បាតឃើញក៏ដេញឃាត់បាន​មក​វិញ​ផង​ដែរ​
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូត្រូវបាន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះធ្វើកាវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *