ភ្នំពេញ៖ បុរសប៉ះកង់ម្នាក់ត្រូវគេចោទប្រកាន់ថារើសយក ទូរស័ព្ទដោយឆ្លើយបដិសេធ អ្នកបាត់ទូរស័ព្ទ តេហៅកំលាំងមកអន្តរាគមន៍ រួចអ្នកប៉ះកងវាយកាពារខ្លួន រងរបួស៣នាក់ទាសងជំងឺចិត្ត៤លាន់រៀល។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨៖៣០នាទី យប់ ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបុរីញ្ញូថោន ភូមិអង្គ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
បុរសប៉ះកង់ឈ្មោះ ស៊ុន មករា អាយុ២៦ឆ្នាំមុខរបរជងប៉ះកង់ ស្នាក់នៅកន្លែងកើតហេតុ មានភូមិកំណើតនៅភូមិព្រៃម្នាស់ឃុំព្រៃឈរស្រុកកំពង់ត្របែកខេត្តព្រៃវែង។ចំណែកឯបុរសដែលបាត់ទូរស័ព្ទឈ្មោះ វណ្ណ ថេត អាយ៣២ឆ្នាំមុខរបរកម្មរោងចក្រ រស់នៅឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមប្រភពពត៌មានពីភាគីខាងនាក់ជ្រុះទូរស័ព្ទ
បាននិយាយថាមុនពេលកើតហេតុឈ្មោះ វណ្ណ ថេតបានជិះម៉ូតូមួយគ្រឿងលុះបើកមកជិតកន្លែងកើតហេតុបានជ្រុះទូរស័ព្ទ។បន្ទាប់មកគាត់បើកម៉ូតូមករកតែរកមិនឃើញ បានសួរនាំទៅបុរសប៉ះម៉ូតូខាងកលើថា បានឃើញខ្ញុំជ្រុះទូរស័ព្ទនៅកន្លែងជិតៗហ្នឹងអត់។ហើយអ្នកប៉ះកង់បានឆ្លើយថាខ្ញុំមិបានឃើញទេព្រោះអីខ្ញុំរវល់ប្រមូលអីវ៉ាន់ទុកផង ខណៈនោះម្ចាស់ទូរស័ព្ទបាននិយាយថាយកទូរស័ព្ទក៏យកចុះ សុំអោយតែសុីមមក។អ្នកប៉ះកង់បានតបទៀតថាខ្ញុំបានសុីមពីណាអោយបងបើមិនបានយកផងនោះ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថាបន្ទាប់ពីជជែកគ្នាបន្តិច ភាគីម្ចាស់ទូរស័ព្ទបានតេហៅបក្សពួកគ្នា៤នាក់ទៀតសរុប៥នាក់បានមកអន្តរាគមន៍ដោយរករឿងបុរសប៉ះកង់ខាងលើដោយមានគ្នាម្នាក់ឯង នូវពេលនោះបុរសប៉ះកង់បានវាយការពារខ្លួនបណ្តាលអោយរងរបួស៣នាក់ហើយប្រើពាក្យគំរាមបាញ់ទៅលើបុរសប៉ះកង់។បន្ទាប់ពីកាវាយតប់មួយប្រាវមកកំលាំងប៉ុស្តិ៍មកអន្តរាគមន៍ភ្លាមៗហើយភាគីគ្នា៥នាក់បានចោទប្រកាន់ថា អ្នកប៉ះកង់មានគ្នា២នាក់ដោយមានដាវនឹងដំបងវាយពួកគាត់បែកក្បាល់នឹងរយ៉ាស់ដៃ។ដោយឡែកភាគីខាងប៉ះកង់ ថារូបគាត់មានគ្នាម្នាក់ឯងទេដោយមិនមានដាវឡើយ។
ក្រោយពេលកើតហេតុបានឆែកឆេនៅកន្លែងប៉ះកងដោយមិនឃើញដាវមានតែដំបងបន្ទាប់មក សមត្ថកិច្ចនាំភាគីទាំងសងខាងមកប៉ុស្តិ៍ដើម្បីសាកសួរហើយបានបញ្ចាប់ធ្វើកិច្ចសន្យារដោយយល់ព្រមសំណង៥០ដុល្លារ៕សិរសា