បុរសម្នាក់ស្រវឹងបើករថយន្តលឿនជ្រុលបុករថយន្តចតស្ងៀមបណ្តាលអោយរងកាខូចខាត

 

 

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជ្រុលបុកគូទរថយន្តមួយគ្រឿងទៀតដែលម្ចាស់ចតស្ងៀមនៅលើចញ្ចើមផ្លូវបណ្តាលអោយរងកាខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២២១កែងផ្លូវលេខ១៥០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រួស ពណ៍ ខៀវ ពាក់ស្លាកលេខភ្នំពេញ2AS 9967 ដែលម្ចាស់ចតនៅលើចញ្ចើមផ្លូវលេខ២២១ ក្នុងទិសដៅពីជើងទៅត្បូងជារៀងរាល់ថ្ងៃ ។លុះមកដល់វេលាកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តកាមរីឆ្លាម ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2H 4708 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២២១ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាផងនោះក៏ជ្រុលបុកគូទរថយន្តព្រូសពេញទំហឹងបណ្តាលអោយរងកាខូចខាតទាំងសងខាង សំណាងមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើកាសម្របសម្រួលគ្នាតែដោយភាគីខាងម្ចាស់រថយន្តខាងរងគ្រោះទាមទាសំណងចំនួន៨០០ដុល្លារតែដោយភាគីខាងរថយន្តបង្កមិនមានលទ្ធភាពទើបប្រគល់អោយសមត្ថកិច្ចជំនាញធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌទួលគោករងចាំដោះស្រាយពេលក្រោយ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *