ទុកចិត្តបងថ្លៃបណ្ដោយអោយយបងថ្លៃជិះម៉ូតូយកទៅបាត់

0
292

 

 

 

ភ្នំពេញ៖បុរសជាងផ្សាដែកម្នាក់បានឃើញបងថ្លៃអត់មានការ​ងារ​ធ្វើក៏ហៅមកអោយធ្វើជាមួយ បែរជាបងថ្លៃរូបនោះយកម៉ូតូទៅបាត់ រត់​ទៅ​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣អោយជួយអន្តរាគមន៍កាលពីព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧។

ម្ចាស់ម៉ូតូមានឈ្មោះចាន់ ពុធ អាយុ ៣៨ឆ្នាំមុខរបជាងផ្សារដែក ស្នាក់នៅភូមិដំ​ណាក់​ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមាស្រុកកំណើត ភូមិហាន់ជ័យ ឃុំហាន់ជ័យស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែក​ឯ​ជនដែលឆបោកយកម៉ូតូមានឈ្មោះ សំ រុណ អាយុ៥០ឆ្នាំ មុខរបរជាងផ្សា​ដែករស់​នៅភូមិ​ខ្វា​​ សង្កាត់ដង្កោ ខណ្ឌដង្កោ។ម៉ូតូដែលជនឆបោកយកទៅបាត់ម៉ាកហុងដាឌ្រឹមសងល សេរីឆ្នាំ២០១៥ពណ៍ខ្មៅពកា់ស្លាកលេខ ភ្នំពេញ 1CZ 7944

បើតាមសម្ដីម្ចាស់ម៉ូតូបានប្រាប់អោយដឹងថានៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៧ គាត់បានជិះម៉ូតូត្រឡប់មកពីធ្វើការហើយបានទុកនៅមុខផ្ទះនិងទុកសោនៅលើតុរួចគាត់បានចូលបន្ទប់ទឹក ពេលដែលគាត់ចេញពីបន្ទប់ទឹកវិញបានឃើញឈ្មោះ សំរុណបានជិះម៉ូតូរបស់គាត់ ពេលនោះគាត់បានស្រែកសួរថាបងជិះម៉ូតូខ្ញុំទៅណា?បុរសនោះបានប្រាប់ថាទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ហើយក៏ទៅរហូតតែម្ដង។
ដោយសារតែចាំបាត់ៗអស់រយៈពេល២ថ្ងៃមិនបងថ្លៃរូបនេះយកម៉ូតូមកអោយវិញគាត់បានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ចាប់​ឃាត់​ខ្លួន​អោយ​ផង​។

ហើយគាត់បានផ្ដាំទៅដល់បងប្អូនដែលស្គាល់បុរសរូបនេះកុំទុកចិត្តអោយសោះ ព្រោះបុរសនេះមានប្រវត្តមិនល្អទេ៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here