


ភ្នំពេញ៖ តៃកុងរថយន្តរោងចក្រQMIខឹងរឿងមិនជួយលើកអីវ៉ានពឹងអោយបងចាំវាយពេលមកផឹកសុីស៊ុបពពែមួយដបស្រាបែកក្បាលដេជាង៣០ថ្នេ។ហេតុការណ៍នេះបង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់ថ្ងៃទី២៨ខែ វិច្ឆិកាឆ្នាំ២០១៧ នៅផ្ទះជួលមិត្តភ័ក្តជនសង្ស័យ ជិតរោងចក្រQMI ស្ថិនៅសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ អ៊ុន សុផារីភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរបើករថយន្តរោងចក្រQMI ស្នាក់នៅភូមិ ជម្ពូវន្តសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្មី សង្កាត់ដង្កោខណ្ឌដង្កោមានប្រពន្ធឈ្មោះ ខាន់ អនភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅជាមួយគ្នា។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានលើកអីវ៉ាន់ដាក់លើរថយន្តរបស់គាត់ហើយឈ្មោះឌីត្រូវជាមិត្តភ័ក្តក៏លើកជាមួយដែរ តែរថយន្តផ្សេងគ្នា បន្ទាប់មករថយន្តជនរងគ្រោះបានពេញមុន ហើយត្រូវពេលចេញឈ្មោះឌីខាងលើបាននិយាយថា លើកអីវ៉ាន់ដាក់ឡានពេញមុនអញអត់ជួយលើកអញទេ ហ្អែងបានអញវាយទេ ពេលនោះខ្លួន(ជនរងគ្រោះ)បាននិយាយថា អញដល់ម៉ោងចេញហើយអញអត់បានជួយលើកទេ។លុះនៅពេលល្ងាចចូលរថយន្តដាក់ក្នុងរោងចក្ររួច ខ្លួន(ជនរងគ្រោះ)បានទៅទិញម្ហូបទុកអោយប្រពន្ធ ចេញពីរោងចក្រ រហូតទិញបានហើយយកមកដល់បន្ទប់ជួលវិញស្រាប់តែឈ្មោះឌី ដែលធ្លាប់ជាមិត្តរួមការងារបានបបួល ខ្លួន(ជនរងគ្រោះ)ទៅផឹកសុីនៅបន្ទប់ជួលមិត្តរបស់គេ(ឌី)នៅជាន់ទី២ដោយមានគ្នា៦ ផឹកស្រាដប ស៊ុបព័រ ខណៈដែលកំពុងផឹកៗអស់ប្រមាណ២ទៅ៣ដប ឈ្មោះឌីបាននិយាយឌឺដងថា ហ្អែងលើកអីវ៉ាន់ពេញហើយមិនជួយលើកអញសុំតែអញវ៉ៃទេ។បន្ទាប់មកកំពុងអោន ស្រាប់តែបុរសម្នាក់ដែលត្រូវជាបង ឈ្មោះឌី បានយកដបស្រាស៊ុបព័រ មកវាយមួយដប បណ្តាលអោយរយ៉ាស់ផ្នែកខាងឆ្វេងយ៉ាងជ្រៅនឹងអំបែងដបជាប់នឹងក្បាលយ៉ាងច្រើន ហើយជនបង្កដែលជាអ្នកវ៉ៃថែមទាំងគំរាមអោយលុតជង្គង់អោយសុំទោសបើមិនសុំទោសទេអញនឹងវ៉ៃអោយងាប់។ ពេលនោះខ្លួនរូបគាត់បានលុតជង្គង់ទាំងបែកក្បាលឈាមហូរស្រោចពេញខ្លួន ហើយឈ្មោះឌីខាងលើបានស្រែកថា អែងរត់ទៅបងអញវ៉ៃងាប់ឥឡូវហើយ រួចបានដើរទៅបន្ទប់ជួលរបស់ខ្លួនដោយយកអាវខ្ទប់ឈាមហើយដើរទៅផ្ទះ។បន្ទាប់មកប្រពន្ធខ្លួននិងជិតខាងដែលត្រូវជាបងប្អូន បាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យ សម្ភព ជម្ពូវន្តដើម្បីព្យាបាល។
ក្រោយពេលកើតហេតុប្រពន្ធរងគ្រោះនឹងបងប្អូនមកប្តឹងប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីជួយរកយុត្តិធម៌ជូនប្ដីគាត់៕សារ៉េត