កម្លាំង​នគរ​បាល​ប៉ុស្តិ៍សហការជាមួយ​នគរ​បាល​អន្តរាគមន៍​ខណ្ឌពោធិ៍សែនជ័យ ឃាត់ក្មេងទំនើង២នាក់យកមកអប់រំ

 

 
ភ្នំពេញ​៖​ក្មេង​ទំនើង២នាក់ត្រូវបានកំលាំង​នគរ​បាល​ឃាត់ខ្លួន​ ខណៈ​ដែល​ឃើញ​កម្លាំង​ល្បាតហើយដោះមួកសុវត្ថភាព​គប់មកលើសមត្ថកិច្ច។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលវេលាម៉ោង ១០យប់ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវ​ជាតិលេខ៤​ក្នុង​ភូមិ​ព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។​
ក្មេងទំនើងទីមួយឈ្មោះ សាន ភារុន​អាយុ២០ឆ្នាំ​មុខរបរជាងផ្សារដែក ស្នាក់នៅភុមិព្រៃស្វាយសង្កាត់ចោមចៅ៣​ខណ្ឌពោធិ៍សែនជ័យ​មានភូមិកំណើតនៅ ភូមិកំណើតនៅភូមិឈើទាលស្រ៊ុត ឃុំរំចេក ស្រុកកំពង់សៀម​ខេត្តកំពង់ចាម ។​
ទី២ឈ្មោះ លី សុធារិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ ជាងរថយន្ត ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិមោង ឃុំមោងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​ម៉ូតូដែលសមត្ថកិច្ចឃាត់​ម៉ាកឌួកពណ៌ស​លាយទឹកក្រូច​ពាក់ស្លាក់លេខ​ភ្នំពេញ​1CN-0303 ។​

​តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោមចៅ​បានអោយដឹងថា នៅមុនពេលកើតហេតុុ កំលាំងប៉ុស្តិ៍ចេញល្បាតនៅផ្លូវវេងស្រេង នៅម្តុំស្តប់ទួលពង្រដោយមានគ្នា៤នាក់​។បន្ទាប់មកឃើញយុវជនទាំង២នាក់ខាងលើជិះម៉ូតូ លឿនហើយជិះគេចពីកំលាំង​នគរ​បាល​ ឃើញដូច្នោះ​មានកាសង្ស័យ​ក៏​ដេញតាម​ ពេល​នោះ​យុវជនខាងលើបានដោះមួកសុវត្តិភាពគប់មកលើ​កម្លាំង​នគរបាល ដែលកំពុង​ជិះដេញពីក្រោយ​តែមិនបង្កអោយគ្រោះថ្នាក់​ឡើយ ក្រោយ​មកយុវជនខាងលើបានបន្ថែមល្បឿនយ៉ាងលឿន ហើយកំលាំងនគរបាលប៉ុសិ្តបានបោះដៃទៅកំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអោយឃាត់ យកមកសួរនាំ ។​ ភ្លាមៗនោះកំលាំងអន្តរាគមន៍ខណ្ឌនឹងកំលាំងប៉ុស្តិ៍ បានដេញកាក់ជាប់ហើយយកមកប៉ុសិ្តដើម្បីសួរនាំ ។​
ក្រោយពីកាសាកសួរយុវជនទាំង២នាក់បាននិយាយថាពួកគាត់មិនបានដោះមួកសុវត្តិភាពគប់ទេគឺពួកគាត់ជិះលឿនជ្រុះមួកសុវត្ថភាពពីក្បាល ហើយដោយភ័យពេកទើបពួកគាត់បើកម៉ូតូលឿន។​

បច្ចុប្បន្ន​នេះ​យុវជនទាំង២នាក់ខាងលើត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ចោមចៅ ឃាត់មកសួរនាំនឹងធ្វើការអប់រំអោយបងប្អូនមកធានាពួកគាត់ត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *