កុមារអាយុ១០ឆ្នាំ យក​ក្រមា​រុំ ក លេង​លើ​ត្រាក់ទ័រភ្លាត់ជើង​ធ្លាក់​មក​ដី​ក្រមា​រិត.ក​ស្លាប់

បាត់ដំបង៖ ជាហេតុការណ៍អាក្រក់មួយស្ទើរតែមិនជឿ ដែលកុមារអាយុ១០ឆ្នាំម្នាក់បានស្លាប់ គ្រាដែលបានយក​ក្រមា​រុំ​ក​លេង​នៅលើ​ត្រាក់ទ័រ​តែម្នាក់ឯង​ហើយ​ភ្លាត់ជើង​ធ្លាក់​មកក្រោម​ក៏ត្រូវ​ក្រមាទាក់នឹងត្រាកទ័រ​រិត​ក​បណ្តាល​ឲ្យស្លាប់ភ្លាម។

ហេតុការណ៍​​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី២៨ខែវិច្ឆិកា​ឆ្នាំ២០១៧ ត្រង់ចំណុច​ភូមិ​បេង​ស្អាត​ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក។ កុមារា​អាយុ១០ឆ្នាំ​ម្នា​ក់បាន​យក​ក្រមា​រុំ​ក​លេង​លើ​ត្រាក់ទ័រ​ហើយ​ភ្លាត់ជើង​ធ្លាក់​មក​ដី​ក្រមា​រិត.ក​ស្លាប់​យ៉ាង​វេទនា។

កុមារដែលស្លាប់ដោយធ្លាក់ពីលើត្រាក់ទ័រទាក់កនឹងក្រមារបណ្តាលឲ្យបាត់បង់ជីវិតនេះ​ឈ្មោះ​ជឿ​ង​លី​អាយុ១0ឆ្នាំ​មក​ស្នាក់នៅ​ស៊ីឈ្នួល​កាច់​ពោត​ជាមួយ​ឪពុកម្តាយ​នៅ​ភូមិ​ឃុំ​ខាងលើ។

សាក្សី​​បាន​បញ្ជាក់ថា​មូលហេតុ​នៃ​ការស្លាប់​របស់​កុមារា​នេះ​គឺ​ដំបូង​ក្មេងរងគ្រោះ​យក​ក្រមា​មករុំ​ក​លេង​នៅលើ​ត្រាក់ទ័រ​តែម្នាក់ឯង​ហើយ​ភ្លាត់ជើង​ធ្លាក់​មកក្រោម​ក៏ត្រូវ​ក្រមា​រឹត​ក​បណ្តាល​ ស្លាប់​ដោយគ្មានអ្នកណាទៅជួយទាន់ឡើយ ។

ក្រោយ​មកសមត្ថកិច្ចជំនាញបានចុះទៅធ្វើ​កោសល្យ​វិ​ច័យ​រួចបាន​សន្និដ្ឋាន​ថា​កុមារា​រូបនេះ​ពិតជា​ស្លាប់​ដោយ​ខ្លួនឯង​ដោយ​យក​ក្រមា​រុំ​ក​លេង​ហើយ​ភ្លាត់ជើង​ធ្លាក់​មកក្រោម​ក៏ត្រូវ​ក្រមា​រិត​ក​បណ្តាល​ឲ្យដាច់ខ្យល់​ស្លាប់ប្រាកដមែន ។

បច្ចុប្បន្ន​សព​ត្រូវបាន​ឪពុកម្តាយ​យកទៅ​តម្កល់នៅ​វត្ត​គិរី​រម្យ​សន្តិភាព​ដើម្បី​ធ្វើបុណ្យតាម​ប្រពៃណីទាំងក្តុកក្តួលបំផុត ៕

Leave a Reply

Your email address will not be published. Required fields are marked *