រថនយន្តFor tunerបើកលឿនជ្រុលបុករថយន្តកូរ៉េបណ្តាលអោយរងកាខូចខាត

 

 

 

ភ្នំពេញ៖ បុរសជនជាតិចិនបើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនជ្រុលបុករថយន្តកូរ៉េពីចំហៀងពេញទំហឹងបណ្តាលអោយរងកាខូចខាតទាំងសងខាង។​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១០៥កែងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំកាមន។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2I 8837 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកfor tuner ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AR 0082 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តកូរ៉េហើយរុញគៀបជាប់គ្នារងកាខូចខាតទាំងសងខាងសំណាងមិនមានមនុស្សរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើកាសម្របសម្រួល ដោយភាគីខាងរថយន្តfor tunerបានចេញថ្លៃខូចខាតទៅរថយន្តកូរ៉េចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ច៕​ សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *