ស្រី្តម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបុកយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យរងរបួសធ្ងន់

 

 

 

ភ្នំពេញ៖ ស្រី្តម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវម៉ូតូបុកយ៉ាងពេញ​ ខណៈ​ដែលកំពុងដើរឆ្លងផ្លូវត្រូវបងប្អូនសាច់ញាត្តិបញ្ជូនទៅសង្រ្គោះនៅមន្ទីរ​ពេទ្យភ្លាមៗផងដែរ។ហេតុការណ៍ខាងលើរបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីត្រង់​ថ្ងៃទី២៩ ខែវិច្ឆកាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខនិងរោងចក្រ៦ជាន់ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេស្រ្តីរងគ្រោះខាងលើបានឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងក្នុងបំណងឆ្លងផ្លូវតែមិនទាន់ឆ្លងផុតផងក៏មានម៉ូតូ​ហុងដា​សេ​១២៥ ឆ្នាំ២០១២ពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BQ 9318 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណធ្វើរដំណើរក្នុងទិសដៅកើតទៅលិចតែម្នាក់ឯង។លុះ​មកដល់ចំណុចកើតហេតុស្រាប់តែ​វ៉ាក់​អើជាមួយជនរងគ្រោះបុកយ៉ាងពេញទំហឹង​បណ្តាលឲ្យរងរបួសផ្នែកជើងយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុភាគីខាងបង្កមិនបានរត់ទៅណានោះឡើយគឺនៅចាំដោះស្រាយបញ្ហារជាមួយជនរងគ្រោះនៅហ្នឹងកន្លែងតែម្តង ប៉ុន្តែដោយសារជនរងគ្រោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យទើបជនបង្ករសម្រេចចិត្តឲ្យម៉ូតូ​កម្លាំង​នគរ​បាល​យកមករក្សារទុកនៅប៉ុស្តិ៍នគរបាលចោមចៅ ចំណែករូបទៅមន្ទីរ​ពេទ្យជាមួយជនរងគ្រោះដើម្បី​ដោះ​ស្រាយគ្នាបន្តនៅពេលក្រោយ៕​៩៨​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *