ដណ្តើមទូរស័ព្ទមកនិយាយ ប្តិវាយប៉ោងមុខ

ភ្នំពេញ: បុរសម្នាក់បានប្រើអំពើហិង្សាលើប្រពន្ធដោយបិទទ្វារួចវាយប៉ោងមុខមាត់ ពេលខ្លួនកំពុងនិយាយទូរស័ព្ទ ហើយប្រពន្ធសង្ស័យនិយាយជាមួយស្រី ស្ទុះដណ្តើមយកទូរសព្ទមកនិយាយបន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួល មួយកន្លែងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ មាននារីម្នាក់ខលមកលេខទូរសព្ទប្តី ពេលនោះគាត់បាននិយាយថា គេខលមកម្តេចមិនលើក? ពេលនោះបុរសជាប្តីបានតបថា មិនលើកទេមីមួយ(ស្រី)នឹងតាប៉ែណាស់ ។ពេលឮដូច្នេះគាត់តបថា បើបងមិនលើកទុកឲ្យខ្ញុំជាអ្នកលើក ព្រោះម្នាក់ហ្នឹងធ្លាប់ជេរខ្ញុំម្តងរួចមកហើយ។ ភ្លាមៗនោះរួបគាត់ក៏បានយកទូរសព្ទនិយាយតែត្រូវបានបុរសជាប្តីចាប់យកមកវិញរួចវាយមកលើរូបគាត់តែម្តងបណ្តាលឲ្យគាត់ប៉ោងមុខមាត់ ។ក្រោយមកបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍ភ្លាម និងហៅបុរសជាប្តីទៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីធ្វើកាអប់រំនិងធ្វើកិច្ចសន្យារួចហើយក៏បានឲ្យពួកគាតត្រឡប់ទៅផ្ទះវិញ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *