ប្រពន្ធដណ្តើមទូរស័ព្ទនិយាយ​ពេល​មាននារី​តេទូរស័ព្ទ​មកប្តីខឹងវាយប៉ោងមុខ

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានផ្ទុបទ្វាវាយប្រពន្ធបណ្តាលអោយប៉ោងមុខមាត់បង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភាម ព្រោះខឹងប្រពន្ធដណ្តើមទូរស័ព្ទ​ទៅនិយាយ​ពេល​មាននារីម្នាក់​តេទូរស័ព្ទ​មក។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួល មួយកន្លែងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុមាននារីម្នាក់ខលមកលេខទូរស័ព្ទប្តី​របស់​ខ្លួន​ ពេលនោះរូប​គាត់បាននិយាយថា គេតេ​មកម្តេចមិនលើក។ពេលនោះបុរសជាប្តីបានតបថា មិនលើកទេមុីមួយ(ស្រី)ហ្នឹងសាំណាស់។​ពេលនោះរូប​នាង​បាន​និយាយ​ថា​បើបងមិនលើកទុកឲ្យខ្ញុំជាអ្នកលើក ព្រោះម្នាក់ហ្នឹងធ្លាប់ជេខ្ញុំម្តងរួមមកហើយ។ភ្លាមនោះរូប​គាត់ក៏បានយកទូរស័ព្ទនិយាយតែត្រូវបុរសជាប្តីចាប់មកវិញរួចវាយបណ្តាលឲ្យប៉ោងមុខមាត់ បង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅ​កម្លាំងនគរបាល​មូលដ្ឋានចុះអន្តរាគមន៍ភ្លាម និងហៅបុរសជាប្តីទៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីធ្វើកាអប់រំ​កុំ​អោយ​ប្រព្រឹត្ត​អំពើ​បែប​ហ្នឹង​ទៀត​ ហើយក៏បានឲ្យត្រលប់ទៅផ្ទះវិញ៕៩៨​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *