ពិតជាស៊ូយមែនស្គាល់គ្នាតាមទូរស័ព្ទជាងមួយខែប្រុសសេហ្ន៍បោកយកខ្លួនប្រាណនិងម៉ូតូគេចខ្លួនបាត់

 

 

 

ភ្នំពេញ៖ ស្ត្រីម្នាក់ចាញ់បោកប្រុសព្រានតាមរយៈ​ទូរស័ព្ទច្រឡំលេខជាង១ខែហើយក៏មានទំនាក់ទំនងស្នេហានិងគ្នារហូតឲ្យប្រុសព្រាននោះមកស្គាល់បន្ទប់ជួលដែលខ្លួនស្នាក់នៅថែមទាំងសុខចិត្តប្រគល់ខ្លួនប្រាណឲ្យទៅបុរសដែលខ្លួនស្រលាញ់ដោយមិនស្តាយក្រោយ​ ។​ ប៉ុន្តែក្រោយពីបានរួមរស់ជាមួយគ្នាបានត្រឹមតែមួយអាទិត្យស្រាប់តែប្រុសព្រានលួចយកលុយនិងម៉ូតូរបស់នាងទៅបាត់ដោយបន្សល់ទុកឲ្យនាងនៅរូបថត១សន្លឹកកាន់មកដាក់ពាក្យបណ្តឹងឲ្យ​កម្លាំង​នគរ​បាល​អន្តរាគមន៍ស្វែងរកតែ​ប៉ុណ្ណោះ​។​ហេតុការណ៍​នេះបានកើតឡើងតាំងពីរសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧មកម្លេះរហូតដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩វិច្ឆិកាឆ្នាំ​២០១៧នេះដោយមិនឃើញជនសង្ស័យយកម៉ូតូមកបន្ទប់ជួលវិញទើបសម្រេចចិត្តមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តងដែលមានទីតាំងនៅចំណុចបន្ទប់ជួលភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះមានឈ្មោះ ប៉ា សាម៉េត អាយុ៣៥ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ​ មានស្រុកកំណើតភូមិ ឃុំសំរោង ស្រុកស្វាយអន្ទរខេត្តព្រៃវែង។ ចំណែកប្រុសព្រានដែលជាជនឆបោកនោះគ្រាន់តែដឹងថា ឈ្មោះ សុខុម អាយុ៣៥ឆ្នាំហើយមិនមានមុខរបរពិតប្រាកដនោះទេគ្រាន់តែប្រាប់នាងថាសព្វថ្ងៃគេរស់នៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
​តាម​ប្រភព​ព័ត៌មានពី​នារី​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នាងនិងជនសង្ស័យបានស្គាល់គ្នាតាមរយះទូរស័ព្ទច្រឡុំលេខជាមួយនិងបុរសខាងលើអស់រយះពេលជាង១ខែមកហើយៗ​បុរសខាងលើចេះតែខលមកទាក់លួងលោមសាសងសេ្នហាដោយសុំ​ស្រលាញ់​នាងនិងសុំមកលេងបន្ទប់ជួលរបស់នាងស្នាក់នៅ។​បន្ទាប់​មក​ដោយសារតែពាក្យលួងលោមផ្អែមល្ហែមធ្វើឲ្យនាងទន់ចិត្តអាណិតស្រលាញ់បុរសនោះក៏យល់ព្រមឲ្យមកស្គាល់បន្ទប់ជួលនិងឲ្យស្នាក់នៅជាមួយបង្កើតជាសេ្នហារួមរស់ដេកជាមួយគ្នាបានមួយអាទិត្យស្រាប់តែប្រុសព្រាននោះបែជាបោកយកម៉ូតូរបស់នាង១គ្រឿងម៉ាក​ហុងដា​សេ១២៥ពណ៌
ខ្មៅសេរី២០០៨ឡើងតែម២០១៥ពាក់ស្លាកលេខព្រៃវែង1A-0862យកទៅបាត់កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧ម៉ោងប្រហែល១២និង៣០នាទីថ្ងៃត្រង់​ ខណៈ​ដែលនាងបានអោយបុរសខាងលើយកម៉ូតូឌុបនាងទៅធ្វើការ។
ហើយជននោះបានយកម៉ូតូនាងមកបន្ទប់ជួលវិញរហូតដល់ល្ងាចនាងបានតេ​ហៅមកដឹកនាងវិញស្រាប់តែទូរស័ព្ទ២ប្រព័ន្ធ​តេ​មិនចូលពេលនាងមកដល់បន្ទប់ជួលក៏មិនឃើញថែមទាំងក្នុងបន្ទប់បាត់លុយអស់រលើងទើបដឹងថាចាញ់បោកបុរសជាជនសង្ស័យ។

នាងប្រាប់បន្តថាមួយល្ងាចដល់យប់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧នាងបានព្យាយាមទំនាក់ទំនងទៅបុរសខាងលើដែរ​ តែមិនអាចទំនាក់ទំនងបានសោះព្រោះគេបិទូរស័ព្ទរហូតដល់ព្រឹកថ្ងៃទី២៩ខែវិច្ឆិកាទើបនាងសម្រេចចិត្តមកប្តឹងសមត្ថកិច្ចឲ្យជួយអន្នឲ្យជួយអន្តរាគមន៍​ ដោយ​កាន់​រូបថតរបស់ជនសង្ស័យ១សន្លឹកមកជាមួយផង។​ ចំណែក​ឯ​សម្ភារដែលជននោះលួចទៅនោះមានម៉ូតូមួយគ្រឿងមានទាំងកាតគ្រីនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាតធ្វើការរបស់នាងនិងប័ណ្ណពិនិត្យសុខភាព(ប.ស.ស)លុយ១០០ដុល្លានិងទូរស័ព្ទអាយហ្វូនមួយគ្រឿងទៀត​ផង​៕​៩៨​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *