ក្រុមអ្នករើសអេតចាយ ប្រមូលផ្តុំគ្នារស់នៅក្នុងដីឡូជក់ថ្នាំញៀនសមត្ថកិច្ច ឃាត់បាន១៥នាក់

ភ្នំពេញ៖ក្រុមអ្នករើសអេតចាយប្រុសស្រី១៥នាក់  បានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខនិងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួននិងធ្វើការរុះរើជម្រកអនាធិតេយ្យ ដោយដកហូតឧបករណប្រើប្រាស់គ្រឿង ញៀន និងឧបករណ៍ល្មើសជាច្រើនកាលពីម៉ោង ៤ និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចដីឡូតិ៍មួយកន្លែង ផ្លូវលំ ក្រុមទី៨ ភូមិបុរីកម្មករអតីត(ភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានរឹបអូសគ្រឿងញៀននិងឧបករណ៍ល្មើសច្បាប់មួយចំនួនដូចជា(ដាវសាំម៉ូ រ៉ៃ ពូថៅ កាំបិត កន្ហ្រៃ រណាជាច្រើន ។

នៅចំពោះមុខសមត្ថកិច្ចពួកគេបានឆ្លើយសារភាពថាពួកខ្លួនសុទ្ធតែ
អ្នករើសអេតចាយទេតែដោយមិនមានជម្រកស្នាក់នៅទើបនាំគ្នាមកបោះទីតាំងនៅចំណុចខាងលើតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៥នាក់កំពង់ឃាត់ខ្លួនសារសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ៕ អូន ធួក

ggg1

Leave a Reply

Your email address will not be published. Required fields are marked *