




ភ្នំពេញ៖ រថនយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿងដឹកថ្មកែឆ្នែបើកលឿន ខណៈមកដល់ចំណុចផ្លូវកោងក្រោមស្ពានអាកាសស្ទឹងមានជ័យបួងចង្កូតខ្លាំងពេកក៏ក្រឡាប់ផ្ងាជើងតែសំណាងមិនមានអ្នករងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវក្រោយស្ទានអាកាស់ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 2252 ដឹកថ្មសម្រាប់កែឆ្នៃ រួបចលាក់ផ្សេងៗ ធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាស់ស្ទឹងមានជ័យ ប្រឡាយទឹកស្អុយ ខណះមកដល់ចំណុចផ្លូវកោងដោយមិនបន្ថយល្បឿនក៏បួងចង្កូតខ្លាំងពេកធ្វើអោយរថយន្តក្រឡាប់ផ្ងាជើងម្ខាងសង្កត់លើបង្កាត់ដៃស្ពានរងកាខូចខាតយ៉ាងដំណំតែសំណាងមិនមានអ្នករងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុហើយបានទំនាក់ទំនងនៅនគរបាលចរាចរណ៍ជើងគោករាជធានីដើម្បីមកស្ទូចយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕សារ៉េត