មានវិបត្តិផ្លូវចិត្ត ចាក់​សាំង​ស្រោច​​ខ្លួនឯង​ ដុត សម្លាប់ខ្លួនមិនដឹង​អំពី​មូលហេតុ


សៀមរាប៖បុរសម្នាក់​បានយកសាំង​ចាក់​​ស្រោច លើ​ខ្លួនឯង​ហើយ​ដុតឆេះរលាកពេញខ្លួន ​រងរបួស​ធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗ តែដោយ សភាពរបយសធ្ងន់ធ្ងរពេក ប៉ុន្មានម៉ោងក្រោយមកក៏បាត់បង់ជីវិតទៅ ។

ហេតុការណ៍នេះកើតឡើងនៅរសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយគ្មានអ្នកណាដឹងពីមូលហេតុនៃការប៉ុនប៉ង ធ្វើអត្តឃាតរបស់បុរសនេះឡើយ ។

មន្រី្តនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សួន ប៊ុន​ឋាន ភេទ​ប្រុស អាយុ​២០ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។ ជនរងគ្រោះត្រូវបានគេសង្ស័យថាមានវិបត្តិផ្លូវចិត្តអ្វីមួយ ទើបទិញសាំងមកស្រោចខ្លួនដុតធ្វើ អត្តឃាតយ៉ាងនេះ ។

ក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុ​និងធ្វើកោសល្យវិច័យលើសាកសពរួចហើយ ទើប​សមត្ថកិច្ចប្រគល់សពជូន ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *