ផឹកស្រាស្រវឹងទៅមើលបង្កៃដួលផ្កាប់មុខស្លាប់ក្នុងទឹកស្រែ

បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីគេបានប្រទះឃើញយុវជនម្នាក់ ដេកផ្កាប់មុខក្នុងទឹកស្រែក្បែរគុម្ពស្រូវស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគេ​ផឹកស្រាស្រវឹងចុះទៅមើលបង្កៃតែម្នាក់ឯងដើម្បីយកត្រីមកក្លែមបន្តទៀត។

ការប្រទះឃើញសពយុវជនខាងលើនេះ ធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ​នៅចំណុច​វាលស្រែខាងកើត ភូមិក្រសាំង​ ស្ថិតក្នុងភូមិ​ក្រសាំង​ ឃុំតាម៉ឺន​ ស្រុកថ្មគោល ខេត្តបាត់ដំបង​។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា សព​​ជនរងគ្រោះ​ ឈ្មោះ ​ងុំ ភក្រ័​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុខរបបកម្មករ រស់នៅក្រុមទី10 ភូមិក្រសាំង​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​។

សាក្សីបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ (សព) បានផឹកស្រាស្រវឹងជោកជាំ ហើយបានចុះមើលបង្កៃត្រីដើម្បីយកត្រីមកអាំងក្លែម ក៏ដួលផ្កាប់មុខទៅនឹងទឹកក្នុងស្រែ​ បណ្តាលឲ្យឈ្លក់ទឹកស្លាប់គ្មានអ្នកណាដឹងឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយផឹកស្រាស្រវឹងដួលផ្កាប់មុខឈ្លក់នឹងទឹកស្រែគាំងបេះដូងស្លាប់ រួចបានប្រគល់សពឲ្យក្រុមគរួសារធ្វើបុណ្តតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *