កម្លាំងនគរបាល​ខណ្ឌដង្កោឆ្មក់បង្ក្រាបប្រុសស្រី៤នាក់រួមទាំងថ្នាំញៀន២២កញ្ចប់ធំតូច

 

 

 

ភ្នំពេញ៖ ប្រុសស្រី៤នាក់ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌដង្កោសហការជាមួយ​នគរ​បាល​ប៉ុស្ដិ៍ដង្កោធ្វើការឃាត់ខ្លួននិងដកហូតបានថ្នាំញៀន២២កញ្ចប់ធំតូច។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យប្រុសស្រីទាំង៤នាក់ទី១ឈ្មោះ ឃី យូរ អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី២ឈ្មោះ ច្រៃ ចំរើន អាយុ៣១ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅកូលិច សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី៣ឈ្មោះ រេត ថារិន អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី៤ឈ្មោះ ចក់ ណាវី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

​តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​ប្រាប់អោយដឹងថា មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នោះមុនដំបូងសមត្ថកិច្ចបានធ្វើការដើរល្បាតក្នុងភូមិសាស្រ្ដទប់ស្កាត់បទល្មើសផ្សេងៗ ស្រាប់តែមកដល់ភូមិថ្មី ក៏ឃើញបុរសម្នាក់ឈ្មោះ ច្រៃ ចំរើន មានការសង្ស័យក៏ធ្វើការសាកសួរនិងធ្វើការឆែកឆេររកឃើញថ្នាំញៀននៅក្នុងខ្លួនចំនួន១១កញ្ចប់តូច ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង រួចបានបន្ដធ្វើការល្បាតដល់ភូមិតាឡី ក៏ប្រទះឃើញឈ្មោះ ឃី យូរ សមត្ថកិច្ចឆែកឆេរក្នុងខ្លួនរកឃើញថ្នាំញៀន៩កញ្ចប់តូច ទើបឃាត់ខ្លួនមកប៉ុស្ដិ៍តែម្ដង ។

ប្រភព​ដដែល​បានបន្ដថា ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យ២នាក់កម្លាំងសមត្ថកិច្ចបានធ្វើការសាកសួររួចតាមចាប់បក្សពួករបស់គេ២នាក់ទៀតនៅភូមិខុសគ្នានិងដកហូតគ្រឿងញៀនចំនួន២កញ្ចប់ធំតូចទៀតបញ្ជូនមកប៉ុស្ដិ៍ដង្កោ ដើម្បីធ្វើការសាកសួរប្រុសស្រីទាំងប៤នាក់នោះ ហើយក៏សាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដង្កោចាត់ការតាមនីតិវិធីច្បាប់៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *