យុវជន​២នាក់​ត្រូវ​ជន​សង្ស័យ​មួយ​ក្រុម​វាយ​ប្លន់​យក​ម៉ូតូ​ZOOMERXទៅ​បាត់​

 

 

 

ភ្នំពេញ៖ យុវជន​២នាក់​រងរបួសស្រាល​ ខណៈ​ដែល​ជិះម៉ូតូមួយគ្រឿងមកយកសង្សារត្រូវជនសង្ស័យ​មួយក្រុមយកដំថ្មវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចជិះគេចខ្លួនបាត់ស្រមោល។ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង២៖៥០នាទីទាបភ្លឺថ្ងៃទី១​ខែ​ធ្នូឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយដល់មុខសាច់អាំង សែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានគ្នាពីនាក់ទី១ មានឈ្មោះសុស ហ្សា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគាសុខា ស្នាក់សង្កាត់ជ្ងោយចង្វា ខណ្ឌជ្រោយរាជធានីភ្នំពេញ។
ទី២មានឈ្មោះ ហ្វា រ៉ុក អាយុ​ ១៨ឆ្នាំមុខរបរដូចគ្នា ស្នាក់នៅភូមិឃុំជាមួយគ្នា។

តាមការៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ទាំងពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកZOOMERXពណ៏ទឹកក្រូចលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GC-8738បានជិះចេញពីផ្ទះបំណងមកយកសង្សាបានជិះតាមបណ្តោយផ្លូវសហពន្ធ័រស្សីទិសដៅពីកើតមកលិចលុះជិះមកដល់ចំណុចកើតហេតុខាងលើជិតដល់ផ្ទះសង្សាហើយស្រាប់តែលេចមុខជនសង្សយ័៦នាក់ជិះម៉ូតូបីគ្រឿងបានមកពីក្រោយបានកៀរូបគាត់ទាំពីនាក់ឲ្យ ឈប់ហើយយកដំថ្មវាយមកលើរូវគាត់ធ្វើឲ្យរូបទាំងពីនាក់បានគេចចេញពីម៉ូតូរបស់ខ្លួនធ្វើឲ្យជនសង្សយ័មានឱកាសលើកយកម៉ូតូរូបគាត់ជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកជនរងគ្រោះដាក់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីដើម្បីំឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាបផ្លូវច្បាប់៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *