នគរបាលប៉ុស្តិ៍ពងទឹកឃាត់ជនសង្ស័យមានថ្នាំញៀន១កញ្ចប់អោយនគរបាលប៉ុសិ្ត ចោមចៅ

 

 

 

ភ្នំពេញ៖ កំលាំងនគរបាលប៉ុស្តិ៍​ពងទឹកឃាត់ជនសង្ស័យមានថ្នាំញៀន១កញ្ចប់អោយនគរបាលប៉ុស្តិ៍ចោមចៅ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលវេលាម៉ោង ១០នឹង២០នាទីយប់ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅតសមបណ្តោយផ្លូវ ៣០ម៉ែត ភូមិដំណាក់ត្រយឹង​សង្កាត់ចោមចៅ២ខណ្ឌពោធ៍សែនជ័យ។​

ជនសង្ស័យទី១-ឈ្មោះ ងួន ផលី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិត្រាំដោក​សង្កាត់ពងទឹក ខណ្ឌដង្កោ មសនស្រុកកំណើតនៅស្រុកពារាំង​ខេត្តព្រៃវែង។​

ទី២-ឈ្មោះ លី​ហុង ២៥ឆ្នាំមុខរបរ កម្មករោងចក្រ ស្នាក់នៅ ភូមិត្រាំដោក​សង្កាត់ ពងទឹក ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិរំពាត់ជ្រូកឃុំក្រាំងចេក ស្រុកឧដុងខេត្តកំពង់ស្ពឺ ។​

ម៉ូតូមួយគ្រឿង​របស់ជនសង្ស័យទី១ដែលមានថ្នាំញៀនម៉ាកឌ្រីមសងសេរ៊ី២០១៧​ពណ៌ខ្មៅ​ពាក់ស្លាក់លេខ​ភ្នំពេញ​1GM,8910។​ម៉ូតូមួយគ្រឿង​របស់ជនសង្ស័យទី២-​ដែលមានប័ងតោ ម៉ាកឌ្រីមសង​សេរ៊ី២០១៤ ពណ៌ខ្មៅ​ពាក់ស្លាក់លេខ កំពង់ស្ពឺ1F,5090។​

តាមប្រភពព័ត៌មានពី​កម្លាំង​នគរ​បាល​សង្កាត់ពងទឹកខណ្ឌដង្កោ បានអោយដឹងថា​នៅមុនពេលកើតហេតុ ពួកគាត់បានចេញល្បាត​តាមបណ្តោយផ្លូវ ៣០ម៉ែត​ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ នឹងខណ្ឌដង្កោ ហើយបានឃើញជនសង្ស័យ២នាក់ជិះ២ម៉ូតូ​គ្រឿងឈប់នៅផ្លូវ៣០ម៉ែ្រត​ភូមិកើតហេតុខាងលើ។បន្ទាប់មកពួកគាត់មានការសង្ស័យបានឃាត់ជនសង្ស័យម្នាក់ឈ្មោះងួន ផល្លី​នឹងម៉ូតូមួយគ្រឿង ខណៈ​នោះ​ជនសង្ស័យម្នាក់ទៀត​នៅក្បែត្រូវ ជាមិត្តភ័ក្តជិះម៉ូតូ១គ្រឿងទៀតរត់​ទើប​កំលាំងនគរបាល ប៉ុស្តិ៍ពងទឹកនាំយកទៅសួរនាំ។ ពេលភ្លាមៗនោះ ជនសង្ស័យម្នាក់ដែលជាមិត្តជនសង្ស័យម្នាក់ដែល​កម្លាំងនគរបាល​ឃាត់យកទៅសាកសួរ បានតេហៅមិត្តម្នាក់ទៀត អោយជូនខ្លួនទៅប្តឹង​នគរ​បាល​ប៉ុស្តិ៍​ភ្លើងឆេះរទេះ ថាមានក្រុមចោប្លន់មិត្តភ័ក្តរបស់ខ្លួន បណ្តាលអោយគាត់ភ័យ​រត់ចេញពីកន្លែងកើតហេតុ។​បន្ទាប់​មក​កំលាំងនគរបាលប៉ុស្តិ៍​ភ្លើងឆេះរទេះ​សួរនាំ មិនមែនទឹកដីរបស់ខ្លួន ហើយថាជាទឹកដីសង្កាត់ពងទឹក បានហៅ​កំលាំង​នគរបាល ប៉ុស្តិ៍ពងទឹក អោយយកជនសង្ស័យដើម្បីទទួលបណ្តឹងស្រាប់តែឃើញជនសង្ស័យដែលរត់នៅកន្លែងកើតហេតុឃាត់តែម្តងទៅ​។

តាម​ប្រភពដដែល​បានបន្តទៀតថា​ ជនសង្ស័យដែល​កម្លាំង​នគរ​បាល​យកទៅសួរនាំ​ក្រោយមិនដឹង​ជា​ករណីគ្រឿងញៀនឡើយ ប៉ុន្តែ​ឆែកម៉ូតូ ដែលនាំមកក្រោយមាន​កាំបិតប័ងតោ នៅក្នុងកែបម៉ូតូ​ ពេល​នោះ​កម្លាំង​នគរ​បាល​ក៏ឃាត់ជនសង្ស័យទាំង២នាក់តែម្តង។​​បន្ទាប់​មក​កន្លែងកើតហេតុខាងលើ ​ជាទឹកដីរបស់ប៉ុស្តិ៍ចោមចៅ​២​ ទើប​ប្រគល់ជនសង្ស័យនិងម៉ូតូទាំង២គ្រឿងអោយនគរបាលប៉ុស្តិចោមចៅ២ដើម្បីសួរនាំបន្ត។​

ក្រោយពេលកើតហេតុ​ជនសង្ស័យ​ទាំង២នាក់ខាងលើ​ត្រូវបាន​កំលាំង​នគរបាល​ប៉ុសិ៍្តចោមចៅ២ កសាង​សំណុំ​រឿងបញ្ជូនទៅ ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការតាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *