ភ្នំពេញៈ នៅវេលាម៉ោង៣ និង ៣០នាទី រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិ រោងចក្រ សង្កាត់ភ្នំពេញថី្ម ខន្ឌសែនសុខ មានករណីផ្ទុះអាវុធ៤គ្រាប់ផ្តើមចេញ ពីម្ចាស់រថយន្តដេញ បាញ់គំរាមចោរលួចកញ្ចក់ឡានចំនួន៤គ្រាប់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុមានមន្រី្តយោធា២នាក់ ចិះរថយន្តឡិចស៊ីសRX ៣៣០ ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AJ 4845 ទៅចតនៅផ្លូវលំ រួចដើរចូល ចម្ការក្បែរនោះ ។ មួយសន្ទុះក្រោយមកមានចោរពីរនាក់ បានជិះម៉ូតូមកកាច់កញ្ចក់រថយន្ត របស់គាត់ទាំងសងខាង ហើយត្រូវប្រជាពលរដ្ឋស្រែកថាចោរលួចកាច់កញ្ចក់ឡាន ធ្វើឲ្យ មន្រី្តយោធាទាំងពីរនាក់ទាញម៉ូតូជិះដេញតាម ហើយទាញកាំភ្លើងម៉ាកឡុក បាញ់គំរាម ៤ គ្រាប់ឡើងលើ ធ្វើឲ្យចោរភ័យជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទៅដល់ នាំខ្មាន់កាំភ្លើងទៅសាកសួរនៅប៉ុស្តិ៍នគរបាល ភ្នំពេញ ពីករណីបាញ់៤គ្រាប់នេះ ៕ អូន ធួក