រថយន្តដឹកដីផ្តាច់ជីវិតបុរសម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

 

 

ភ្នំពេញ ៖ បុរសវ័យក្មេងម្នាក់ស្លាប់ភ្លាមៗ ខណៈ​ដែល​ជិះម៉ូតូត្រូវរថយន្តដឹកដីបុកយ៉ាង​ពេញ​ទំ​ហឹង​។ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទី ព្រឹក ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវបេតុង ក្បែរផ្លូវរថភ្លើង សង្កាត់កាកាប១ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 1B-8102 ។ មានប្រពន្ធនិងកូន តូច២នាក់ ។

​តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ជាមួយកូនប្រុសអាយុប្រហែល១០ឆ្នាំ ធ្វើដំណើរតាមផ្លូវ បេតុង ក្នុងទិសដៅពីជើងទៅត្បូង រីឯរថយន្តដឹកដីបង្ក បើកបរពីត្បូងទៅជើង (បញ្ច្រាសទិស) លុះមកដល់ចំណុច កើតហេតុ រថយន្តដឹកដីបានវ៉ាជែងរថយន្ត១គ្រឿងទៀត រួចជ្រុលបុកជនរងគ្រោះ បណ្តាលបោកផ្ទប់ក្បាលទៅនឹងថ្នល់ស្លាប់ រីឯកូនតូចរងរបួសតិចតួច ។​ ភ្លាមៗរថយន្តដឹកដីដែលគ្មានស្លាកលេខ បានបន្ថែមល្បឿន រត់គេចបាត់ ។ បន្ទាប់មកភរិយាជនរងគ្រោះបីកូនតូចយំឱប និងស្រែកហៅប្តីឱ្យដឹងខ្លួនឡើងតែប៉ុណ្ណោះ។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​មក​ធ្វើ​ការ​វាស់វែង​ម៉ូតូជន​រង​គ្រោះ​ទៅ​រក្សា​ទុក​រង​ចាំ​ប្រពន្ធ​យក​ឯក​សារ​មក​ទទួល​ទៅ​វិញ​។ចំណែក​ឯ​សាក​សពជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ធ្វើឯកសារប្រគល់ទៅអោយប្រពន្ធព្រម​ទាំង​សាច់ញាត្តិ​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕៩៨​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *