






ភ្នំពេញ៖ កម្មករកម្មការនីជាង៤០០០នាក់ ដែបំរើការងារក្នុងរោងចក្រEVC ម៉េងដាហ្វូតរៀបានធ្វើរកាបិទផ្លូវវេងស្រេងខណះដែលសុំស្នើរ៥ចំណុចមិនបាន។ហេតុការណ៍ខាងបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទ ០១ ខែធ្នញ ឆ្នាំ២០១៧ រហូតដល់មានការភ្ញាក់ផ្អើលដល់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកសម្របសម្រួលជាមួយបងប្អូនកម្មករកម្មការនីប្រមាណជាង៤០០នាក់ ដែលបានបិទផ្លូវវេងស្រេងនោះ។ពេលនេះបានព្រមបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរវិញហើយ បន្ទាប់ពីលោក ចុះសម្របសម្រួលដោយផ្ទាល់។
ការព្រមបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរវិញនេះ ត្រូវបានលោកអធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា លោកបានជួបពិភាក្សាផ្ទាល់ជាមួយកម្មករ ដែលបន្ទាប់ពីបានទទួលបញ្ជាភ្លាមៗ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញឲ្យចុះទៅសម្របសម្រួលជាមួយកម្មករ ដើម្បីបើកផ្លូវទុកជាប្រយោជន៍សាធារណៈជូនពលរដ្ឋ និងរងចាំការពិគ្រោះដោះស្រាយរវាងអាជ្ញាធរពាក់ព័ន្ធ និងថៅកែរោងចក្រ។
សួមជម្រាបថា នៅវេលាម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ បាននាំគ្នាបិទផ្លូវវេងស្រេងជិតតែម្ដង ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យមានការកកស្ទះយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដោយសារតែពួកគេតវ៉ាពីល័ក្ខណ៍ការងារមួយចំនួនពីថៅកែរោងចក្រមិនបាន៕៩៨