រថយន្ដបុកម៉ូតូបណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់

 

 

 

ភ្នំពេញ: បុរសម្នាក់ជិះមួយម្នាក់ឯងត្រូវរថយន្ដបុកពេញទំហឹងត្រង់ផ្លូវបំបែកជាបួន។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ធឿន ទូច អាយុ២២ ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ 1k-6832 ធ្វើដំណើរតាមបណ្ដោផ្លូវក្នុងបុរីលេខ០៥ទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចផ្លូវបំបែកជាបួនក្នុងបុរី ក៏មានរថយន្ដមួយគ្រឿងម៉ាក Stnoam ពណ៌ កណ្ដុរព្រមះ ដែលពាក់ស្លាកលេខ 2A-6988 បើកបរក្នុងទិសដៅពីលិចមកកើត បានបុកម៉ូតូពេញទំហឹងនិងអូសប្រហែលជា១០ម៉ែត្របណ្ដាលអោយរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យសួគាភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុរួចសម្របសម្រួលនៅកន្លែងកើតហេតុ ដោយភាគីខាងរថយន្ដសងខាងភាគីម៉ូតូ៥០$ និងចេញថ្លៃថ្នាំពេទ្យ ដើម្បីបញ្ចប់រឿងកន្លែងកើតហេតុ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *