កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅកាត់សក់ក្មេងទំនើង៣នាក់ពេលចូលអុកឡុកសាលារៀន

 

 

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ៣ បានធ្វើការចាប់ខ្លួនក្មេងទំនើង៣នាក់ដែលទុកសក់វែងនិង ក្នុងខណៈពេលដែលពួកគេ ចូលទៅធ្វើសកម្មភាពអុកឡុករំខានសិស្សនានាក្នុងវិទ្យាល័យហ៊ុន សែន ជម្ពូវ័នដែលកំពុងរៀនសូត្រ បង្កឲ្យសិស្សមានការភ័យខ្លាច។
បន្ទាប់មកបាននាំទៅសាកសួរនិងធ្វើការ អប់រំ ព្រមទាំងកាត់សក់ខ្វែងជាសញ្ញាជើងក្អែក ដើម្បីឲ្យមានការរាងចាលប ន្ទាប់មកបានធ្វើ កិច្ចសន្យារួចរាល់និងឲ្យអាណាព្យាបាល ទៅ ធានាត្រឹមត្រូវ រួចទើបដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្មេងទំនើងដែលត្រូវនគរបាលចាប់ខ្លួននោះ ១,ឈ្មោះ ឈុនវីរៈជែម អាយុ១៥ឆ្នាំ ២,ឈ្មោះលឹម រតនា អាយុ១៥ឆ្នាំ ៣,ឈ្មោះថៃ សៀង អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងទំនើងខាងលើនោះ បានចូលទៅធ្វើសកម្មភាពអុកឡុកវិទ្យាល័យខាងលើ រំខានសិស្សដែលកំពុងរៀន ប៉ុន្តែត្រូវបានលោកបង្រៀននៅទីនោះ ខលប្រាប់នគរបាលប៉ុស្ដិ៍ចោមចៅឲ្យជួយអន្តរាគន៏ចាប់ខ្លួននាំ ទៅកាន់ប៉ុស្តិ៍ ធ្វើការអប់រំនិងកិច្ចសន្យា បន្ទាប់មកបានកាត់សក់ពួកគេពុះជាសញ្ញាលេខបូក ដើម្បីឲ្យរាងចាល ថ្ងៃក្រោយឈប់ដើរអុកឡុកតាមសាលាបន្តទៀត។ក្រោយមកបានហៅឲ្យអណាព្យាបាលរបស់ពួកគេ ទៅធានាត្រឹមត្រូវ ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ៕៩៨

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *