ចោរប្លន់​ និង​ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនជោគជាំចូលក្របខណ្ឌនគរបាលពាក់ស័ក្តិពេញស្មារយ៉ាង​សង្ហារ​ ខណ:​ យុវជនជានិស្សិតត្រឹមត្រូវ​ ប្រលងចូលក្របខណ្ឌនគរបាលមិនងាយបានជាប់​ ?​ !!!

 

 

 

ភ្នំពេញ ៖ បក្ខពួកជនដៃដល់បាញ់នៅមជ្ឈមណ្ឌល​ Rock ចំនួន​ ២នាក់​ ក្នុងចំណោម​ ៣​ នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំដោយលោកផ្កាយបី​ សុខ​ ខេមរិន្ទ​ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ សហការជាមួយនគរបាលរាជធានី​ និង​ នគរបាលខេត្តកំពង់ធំ​ ចាប់ឃាត់ខ្លួនបាននៅខេត្តកំពង់ធំ​នៅព្រឹកនេះ​ ។​

ជនល្មើសដែលចាប់ខ្លួនបានមានឈ្មោះ​ ឡ​ ពេជ្រសិលា​ មុខរបរមន្ត្រីនគរបាលស័ក្តិបី​ និង​ ឈ្មោះ​ កែវ​ ភារុណ​ មន្ត្រីនគរបាលស័ក្តមួយ​ ដកហូតបានអាវុធខ្លីចំនួន​ ២ដើម​ ។​

ចំណែកជនដៃដល់ឈ្មោះ​ ឌុច​ សុវណ្ណារឹទ្ធ​ ហៅ​ អារឹទ្ធក្រញ៉ាញ់​ ជាកូនប្រុសបង្កើតរបស់​ ឯកឧត្ដម​ ឌុច​ សុវណ្ណារី​ រដ្ឋលេខាធិការ​ ក្រសួងទំនាក់ទំនងរដ្ឋសភា​ ព្រឹទ្ធសភា​ និង​ អធិការកិច្ច​ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធដ៏សកម្មនោះមិនទាន់ចាប់ខ្លួនបាន​នៅឡើយទេ​ ។​

គួរបញ្ជាក់ថា ៖ អ្វីដែលហួសចិត្តនោះ​ មុខសញ្ញាប្លន់​ និង​ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនយ៉ាងជោគជាំបែបនេះ​ បែជាចូលក្របខណ្ឌ​នគរបាលពាក់ស័ក្តិយ៉ាងសង្ហារខណ:យុវជនត្រឹមត្រូវដាក់ពាក្យប្រលងមិនងាយបានជាប់​ ៕ Facebook

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *