




ភ្នំពេញ៖ ហាងខារ៉ាអូខេធម្មជាតិ1KTVត្រូវបានក្រុមប្រដាប់អាវុធវាយនឹង បាញ់ចំនួន៣គ្រាប់បណ្តាលអោយរងរបួសបុគ្គលិកម្នាក់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៤៖៣៥នាទីទាបភ្លឺថ្ងៃទី២ខែធ្នូឆ្នាំ២០១៧ក្នុងហាងយីហោ ធម្មជាតិ1KTV តាមបណ្តោយផ្លូវ ២០០៤ ស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ៏យ ។
ជនរងគ្រោះឈ្មោះ ស៊ន អិត ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ បុក្គលិក ហសងខាងលើ ស្នាក់នៅក្នុងហាង មានភូមិកំណើតនៅភូមិ ទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់អង្គុយហូបចុកលេង នៅមុខហាង ខាងលើ ដោយមានគ្នា៤នាក់ បន្ទាប់មកឃើញភាគីបង្ក ឈ្លោះគ្នាជាមួយហាងនៅក្បែហើយក៏បាត់ទៅ។ក្រោយមកទៀតបុក្គលិកហាងរាជនីម្នាក់ដែលមានទំនាស់ជាមួយជនបង្កខាងលើបាននិយាយមកលើពួកគាត់ថាវាយឆ្កែ អត់?ហើយខាងខ្លួនបានតបថាទេពួកខ្ញុំអត់ដឹងទេ។លុះនៅម៉ោងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធំមួយគ្រឿងមកវាយភ្ញៀវក្នុងហាងបណ្តាលអោយវាយត្រូវភ្ញៀវ ម្នាក់នឹងបុក្គលិកទៀតម្នាក់រងរបួសស្រាលហើយភ្ញៀវដែលរងរបួសខាងលើបានចេញទៅបាត់ភ្លាមផងដែរ។
ប្រភពបានបន្តទៀតថា ខណៈដែលជនបង្កម្នាក់ដែលជិះម៉ូតូពីក្រោយ កំពុងតែដេញវាយ ចូលមកក្នុងហាង ចំណែកឯជនបង្កម្នាក់ទៀតជាអ្នកបើកម៉ូតូធំខាងលើ បានដកកាំភ្លើងបាញ់ចូលក្នុងហាង ចំនួន៣គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចមកអន្តរាគម៍ភ្លាមៗផងដែរ ហើយបានឆែកមើលកាំម៉េរ៉ាឃើញសកម្មភាពខាងលើហើយអោយជនរងគ្រោះទៅដាក់ពាក់បណ្តឹងភ្លាមផងដែរ៕ សារ៉េត