


ភ្នំពេញ៖ រថយន្តពណ៌ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទដឹកខ្សាច់លើសចំណុះផុងលូក្រឡាប់បាស់ជើងសំណាងល្អមិនមានអ្នករងរបួស។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកាលពីម៉ោង១៣និង៣៥នាទីរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៧នៅចំណុចផ្លូវ២០០២កែងផ្លូវបេតុងក្រុម២ភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកបើករថយន្តឈ្មោះ តឹក សុភាព ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុឃើញរថយន្តបែនដឹកខ្សាច់ពណ៌ត្រេអុីម៉ាកHINO ពាក់ស្លាកលេខ ខេមរភូមិន្ទ02 3-2914 បើកដឹកខ្សាច់មកតាមផ្លូវ២០០២ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើរថយន្តបានព្យាយាមបត់ស្តាំចូលផ្លូវបេតុងស្រាប់តែផុងនិងបាក់លូស្រុតចុះបណ្តាលអោយរថយន្តខាងលើក្រឡាប់បាស់ជើងឡើងលើច្រង៉ាង តែសំណាងល្អមិនមានអ្នករងរបួសឡើយ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលមូលដ្ឋានបានប្រាប់ថាក្នុងករណីខាងលើនេះតំរ៉ូវឲ្យម្ចាស់រថយន្តមកស្ទូចឡើងហើយបើករថយន្តខាងលើយកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌសែនសុខបណ្តោះអាសន្នសិនរងចាំឲ្យម្ចាស់រថយន្តបង្កធ្វើការជួសជុលលូថ្មីអោយហើយទើបប្រគល់រថយន្តជូនម្ចាស់វិញ៕៩៨