កាច់សោរកម៉ូតូប៉ះចំម៉ូតូមានសោរសម្ងាត់មានអីទ្រោមខ្លួន

 

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាឌុបគ្នាមកធ្វើសកម្មភាពកាច់សោរកម៉ូតូប្រជាពរដ្ឋដែលទុកមុខផ្ទះតែដោយសារតែម៉ូតូមានសោរសម្ងាត់ទើប​ម្ចាស់ឃើញទាន់ស្រែកថាចោរៗផ្អើលដល់ដេញចាប់បាន​ម្នាក់វាយទ្រមខ្លួនប្រគល់អោយសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះជួប សុភា ហៅភ័ណ្ឌ ភេទប្រុសអាយុ២១ឆ្នាំ មុខរបធ្វើការ រោងចក្រ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។ម៉ូតូដែលធ្វើសកម្មភាពកាច់សោរ ក នោះម៉ាកហុងដាឌ្រីម សង់ ស៊េរីឆ្នាំ២០១០ឡើងស៊េរី២០១១ ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ​រវល់នៅខាងក្នុង ក្រោយមកជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាមិនចាំស្លាកលេខមានគ្នា២នាក់មកធ្វើសកម្មភាពកាច់សោរ ក ម៉ូតូតែដោយសាតែម៉ូតូភ្ជាក់តេលេសម្ងាត់ធ្វើអោយលឺដល់ម្ចាស់រត់ចេញមកមើលស្រែកថាចោរៗបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រមខ្លួន​ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលចោមចៅ២ដើម្បីសាកសួ។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​បាន​និយាយ​ថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោរ ក ម៉ូតូជនរងគ្រោះពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនលើកច្រើនសាមកហើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបញ្ជូនទៅកម្លាំង​នគរបាល​ជំនាញ ចាត់ការបន្ត៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *