



ភ្នំពេញ៖យុវជនក្មេងទំនើងមួយក្រុមឃើញក្រុមយុវជន៤នាក់ទៀតរាំឌឺនៅក្រៅវង់ចាំស្ទាក់វាយ ត្រូវកម្លាំងនគរបាលឃាត់បាន២នាក់។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី ៣ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅកន្លែងតាំងពីពណ៌ខ្មែរ ថៃ ក្នុងដីឡូ មួយកន្លែង តាមបណ្តោយផ្លូវ វេងស្រេង ភូមិចោមចៅសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង២នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ចំណែកឯជនរងគ្រោះមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ទី១-ម៉ាកស៊ុយសូគីលេកពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1DD, 5841នឹងម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីសងសេរ៊ី២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ1GA-7416។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាមកមើល គេតាំង ពិពណ៌ផលិតផលខ្មែរថៃ នៅដីវាលភូមិខាងលើ នឹងមានក្លិបកំសាន្តរាំលែង ដោយទិញសំបុត្រសំរាប់ចូលរាំ។ហើយពួកគាត់មានគ្នា៤នាក់ចូលមករាំតែនៅក្នុងក្លិបអាចម៍គោ ខាងលើ ពេញចង្អៀតពេក ចូលមិនចុះក៏នាំគ្នាទាំង៤នាក់ខាងលើ រាំខាងក្រៅក្លិបយ៉ាងសប្បាយ ដោយមិនអស់លុយផង ខណៈដែលរាំៗស្រាប់តែឃើញពួកជនបង្កខាងលើ បានឈនៅក្បែ នៅខាងក្រៅ ក្លិបមានគ្នាប្រមាណ៥ទៅ៦នាក់បានឈឌឺដង ដាក់ពួកគាត់ តែមិនបានវាយគ្នាឡើយ។
លុះកម្មវិធីបានចប់ យុវជននឹងយុវនារីទាំងឡាយ បាននាំគ្នាចេញ បន្ទាប់មកភាគីរងគ្រោះខាងលើបានជិះម៉ូតូចេញមកក្រៅ ស្រាប់តែភាគ្គីបង្កខាងលើ បាននាំគ្នាលោតធាក់ម៉ូតូពួកគាត់ដែលកំពុងបើកចេញ បណ្តាលអោយ ឌួលហើយភាគីបង្កបាននាំគ្នាដេញវាយ ភាគីរងគ្រោះបណ្តាលអោយត្រូវ ២ទៅ៣ដៃម្នាក់ៗរងរបួសស្រាល រីឯម៉ូតូខូចខាតស្តប់ខាងមុខ បន្ទាប់មកកំលាំងនគរបាលប៉ុសិ៍្តចោមចៅ២ឃាត់បាន២នាក់ភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានពីកំលាំងនគរបាលប៉ុស្តិ៍ចោមចៅ២បានអោយដឹងថា នៅមុនពេលកើតហេតុ មានករណីហឹង្សាម្តងរួចមកហើយៗក៏មានយុវជនម្នាក់រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនជិតកន្លែងកើតហេតុដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្ររួចមកហើយ ទើបពួកគាត់នៅកន្លែងកើតហេតុឃាត់ជនបង្កក្រោយពេលដេញវាយគ្នានៅតាមផ្លូវ ដូចហ្វូងគោថែមទាំងឃាត់ជនបង្ក២នាក់ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុជនបង្ក២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២យកទៅភ្លាមៗផងដែរ។បន្ទាប់មកភាគីរងគ្រោះទាំង៤នាក់មិនបានប្ដឹងគ្រាន់តែអោយភាគីបង្កសងថ្លៃជួសជុលម៉ូតូដែលខូចខាតចំនួន១០០ដុល្លារ៍នឹងអោយសមត្ថកិច្ចធ្វើកាអប់រំហៅអាណាព្យាបាលអោយមកធ្វើកិច្ចសន្យាអោយត្រឡប់ទៅវិញ៕សារ៉េត