



ភ្នំពេញ៖ នារីរូបស្រស់ម្នាក់បើករថយន្តលឿនទាំងស្ថានភាពស្រវឹងជ្រុលបុកដើមត្របែកព្រៃបណ្តាលអោយរងកាខូចខាតទៅមុខលែងរួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅចំណុច ក្រុមហ៊ុន smart shop តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីរូបស្រស់វ័យក្មេងម្នាក់បានបើករថយន្តម៉ាកហាយប្រីជ ពណ៍ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2H 6435 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹង ខណះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតមកខាងស្តាំជ្រុលបុកដើមត្របែកព្រៃពេញទំហឹងបណ្តាលអោយរថយន្តរងកាខូចខាតយ៉ាងដំណំ សំណាងមិនមានអ្នករងរបួស។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានសហកាជាមួយជំនាញចរាចរណ៍ខណ្ឌធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនរងចាំដោះស្រាយពេលក្រោយ៕សារ៉េត