បុរសម្នាក់ជួលរថយន្តពីក្រុមហ៊ុនលីហួរ យកទៅជួលបន្តឲ្យអ្នកផ្សេងត្រូវយកទៅបញ្ចាំ១៧,០០០ដុល្លារ៍​

 

 

 

ភ្នំពេញ ៖ បុរសម្នាក់បានជួលរថយនម៉ាកឡិចស៊ីស ៤៧០ចំនួន២គ្រឿងពីក្រុមហ៊ុនលីហួរ បន្ទាប់មកបានយករថយន្តនោះទៅជួល បន្តឲ្យបុរស២នាក់ទៀតយកប្រាក់ចំណេញ ប៉ុន្តែត្រូវបានអ្នកជួលបន្តនោះយកទៅបញ្ចាំអស់១គ្រឿងក្នុងតម្លៃ១៧,០០០ដុល្លារ និង នៅសល់១គ្រឿងអ្នកជួលបន្តទាំង២នាក់នោះ បានជិះធ្វើឫកហ៊ឺហារដូចជារថយន្តរបស់ខ្លួន។ ប៉ុន្តែទីបំផុតត្រូវអស់លក្ខណ៏ដោយ សារតែខាងក្រុមហ៊ុនលីហួរមានការសង្ស័យ បន្ទាប់ពីបានឃើញរថយន្តរបស់ខ្លួនបែរជានៅអ្នកផ្សេងជិះ មិនមែនជាអ្នកដែលទៅជួល ផ្ទាល់ពីក្រុមហ៊ុនជិះទៅវិញ។បន្ទាប់មកក្រុមហ៊ុនបានធ្វើការស្រាវជ្រាវភ្លាមៗ ហើយបានដឹងថារថយន្តរបស់ខ្លួនមិនត្រឹមតែអ្នកផ្សេង ជិះប៉ុណ្ណោះទេ មានមួយគ្រឿងទៀតត្រូវគេយកទៅដាក់បញ្ចាំថែមទៀត ទើបតាមដានហើយបានប្ដឹងឲ្យនគរបាលខណ្ឌពោធិ៍សែន ជ័យជួយឃាត់តែម្ដង។

ការឃាត់រថយន្តនិងជនសង្ស័យខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នៅតាមមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចមុខផ្សារពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។រថយន្តម៉ាកឡិចសុីស៤៧០ ទាំងពីរគ្រឿងនោះ មាន១គ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-6399 រថយន្តនេះត្រូវបាន អ្នកជួលបន្តយកទៅដាក់បញ្ចាំឲ្យជនជាតិចិន។ចំណែកមួយគ្រឿងទៀត ពណ៌ទឹកមាសដូចគ្នាពាក់ ស្លាកលេខ ភ្នំពេញ 2AK-1546 ត្រូវអ្នកជួលបន្តនោះជិះហ៊ឺហារធ្វើឫកដូចជាអ្នកមាន និងជាកម្មសិទ្ធិរបស់ខ្លួន ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីពេលកន្លងមកមានបុរសម្នាក់ឈ្មោះ ងួន ហេង អាយុ ៤២ឆ្នាំ បានទៅជួលរថយន្តទាំង២ គ្រឿងខាងលើពីក្រុមហ៊ុនលីហួរ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុង១ខែតម្លៃ១,១០០ដុល្លារដោយមាន កិច្ច សន្យានិងកុងត្រាត្រឹម ត្រូវ ហើយក្រុមហ៊ុនមានគោលការណ៏មិនឲ្យអ្នកជួលនោះយករថយន្តទៅដាក់លក់ ឬជួលបន្តនិងដាក់ បញ្ចាំឡើយ។ ប៉ុន្តែក្រោយពី ជួលរួចឈ្មោះងួន ហេង បែរជាយករថយន្ត១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-6399 ទៅជួលបន្តទៅ ឲ្យមនុស្ស២នាក់ផ្សេងទៀតក្នុង១ខែតម្លៃ១,៥០០ ដោយមិនបានប្រាប់ឲ្យក្រុមហ៊ុនបានដឹងនោះទេ និងល្មើសទៅនឹងកិច្ចសន្យា ដែល បានធ្វើជាមួយក្រុមហ៊ុន។

ប្រភពដដែលបានបន្តទៀតថា អ្នកដែលជួលរថយន្តបន្តពីឈ្មោះងួន ហេង នោះម្នាក់ ឈ្មោះ កែវ ភួង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងបុរីពិភពថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។និងម្នាក់ទៀតឈ្មោះ មៀច សុីដេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្រោយពីជួលរថយន្តបន្តបានហើយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ជន ទាំង២នាក់ខាងលើនោះបានយករថយន្តឡិចស៊ីស៤៧០ ពណ៏ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2L-6399នោះ ទៅដាក់បញ្ចាំនៅ កុងស៊ីទទួលបញ្ចាំ នៅក្រុមហ៊ុនចិនមួយកន្លែង ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកក្នុងតម្លៃ១៧០០០ដុល្លារយកលុយចែកគ្នា។បន្ទាប់មក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ពួកគេបានទៅជួលរថយន្តឡិចសុីស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1546មួយគ្រឿងទៀត ពីឈ្មោះ ងួន ហេង និងនាគ្នាជិះហ៊ឺហារ។

ប្រភពខាងលើបានបន្តទៀតថា ចំណែកក្រុមហ៊ុនលីហួរមានមានការសង្ស័យបន្ទាប់ពីបានដឹងថា រថយន្តទាំងពីរគ្រឿង ដែលខ្លួន ជួលនោះអ្នកផ្សេងជិះ មិនមែនអ្នកដែលទៅជួលពីក្រុមដោយផ្ទាល់ជាអ្នកជិះនោះ ក៏បានធ្វើការស្រាវជ្រាវភ្លាមៗហើយបានដឹងថា រថយន្តរបស់ខ្លួន១គ្រឿងត្រូវគេយកទៅដាក់បញ្ចាំនៅក្រុមចិនមួយ ទើបធ្វើការតាមដានរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AK-1546មួយគ្រឿងទៀត។លុះដល់វេលាល្ងាចថ្ងៃទី៣ ខែធ្នូ ខណៈពេលដែលតាមទាន់រថយននតរបស់ខ្លួនកំពុងបើកបរ តាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខផ្សារពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ទើបប្ដឹងឲ្យនគរបាលជួយឃាត់ទាំងរថយន្តទាំងមនុស្សតែម្ដង ដែលពេលនោះនៅក្នុងរថយន្តខាងលើ មានមនុស្សជិះចំនួន៣នាក់ ក្នុងនោះមាន ឈ្មោះ កែវ ភួង, ឈ្មោះ មៀច សុីដេត,ដែលជាជនខិលខូច និងម្នាក់ទៀត ឈ្មោះ
ប៊ុន ថេង ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្រ្តីយោធា មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលជាអ្នករួមដំណើរនិងអត់ដឹងរឿងទេ។ក្រោយពេលឃាត់ខ្លួននគរបាលបាននាំទៅសាកសួរនៅប៉ុស្ដិ៍កាកាប១ ទើបដឹងរឿងហើយបានបនរគល់ទាំងមនុស្សនិងរថយន្តទៅឲ្យខាងនគរបាលខណ្ឌឫស្សីកែវចាត់ការបន្តវិញ៕​៩៨

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *