បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​

 

 

ភ្នំពេញ​៖រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​បុក​បុរស​ម្នាក់​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ រួច​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សស់​ទុក​តែ​សាកសពជន​រង​គ្រោះ​នៅ​លើ​ដង​ផ្លូវ​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង​១៩នឹង​៣០នាទីយប់​ថ្ងៃទី​០៣ខែ​ធ្នូ​ឆ្នាំ​២០១៧ត្រង់ចំណុចលើស្ពាន7មករាស្ថិតតាមបណ្តាញផ្លូវជាតិលេខ3ក្នុងភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ ហេង សារ៉ុត ភេទប្រុស អាយុ 35 ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងកំណប់ ឃុំដំបូងខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ដោយ​ជិះ​ម៉ូតូជនរងគ្រោះម៉ាក smash revoពណ៌ខ្មៅពាក់ស្លាកលេខ(កំពង់ឆ្នាំង1A-4071)។រថយន្តមិនស្គាល់ម៉ាកបានបើកគេចបាត់បន្សល់ទុកជនរងគ្រោះនិងម៉ូតូនៅកន្លែងកើតហេតុ។

បច្ចុប្បន្នក្រោយពេលសមត្ថកិច្ចធ្វើកាវាស់វែងរួច​ សាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ដោយឡែក​ម៉ូតូជនរងគ្រោះត្រូវបានកម្លាំង​នគរបាល​យកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោ​រង​ចាំ​ក្រុម​គ្រួសារ​សាក​សព​យក​ឯក​សារ​មក​ទទួល​ទៅ​វិញ​៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *