សាកសព​បុរស​ម្នាក់​​អណ្ដែត​ទឹកទន្លេសាប នៅក្រោម​ស្ពាន លី យ៉ុង​ផាត់

ភ្នំពេញៈ សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹកទន្លេសាប នៅក្រោម​ស្ពាន លី យ៉ុង​ផាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

សាកសព​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នេះមិនស្គាល់អត្តសញ្ញាណទេព្រោះ​គ្មាន​ឯកសារ​ពាក់ព័ន្ធ​នៅជាប់​នឹង​ខ្លួនហើយ គ្រាន់ដឹងថា ជា​មនុស្ស​ប្រុស មាន​វ័យ​ប្រហែល​ជាង៣៥ឆ្នាំ​ប៉ុណ្ណោះ។ ក្រោយមកនគរបាលប៉ុស្តិ៍ស្វាយប៉ាក និងនគរបាលជំនាញបានទៅដល់អូសសាក សពមកលើគោករួចធ្វើកោសល្យវិច័យហើយ​បាន​ឲ្យដឹងថា នៅលើ​ខ្លួនប្រាណ​របស់​សាកសព មិនមាន​ស្នាក​ស្នាម​អ្វី​ដែលគួរឲ្យកត់សម្គាល់ថាជាអំពើឃាតកម្មនោះទេ គឺ​ជនរងគ្រោះ​អាច​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង។ សមត្ថកិច្ច​បានប្រគល់​សាកសព​បុរសនេះឲ្យ​ប្រជាពលរដ្ឋ​យកទៅ​បូជា​នៅ​វត្ត​ព្រែក​ព្នៅ​នោះ​តែម្តងដោយទុកតែធាតុក្រែងក្រុមគ្រួសារមករកយក​ទៅធ្វើបុណ្យតាមប្រពៃណី ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *