ខេត្តពោធិ៍សាត់៖ មានការផ្ទុះអាវុធអាកា១គ្រាប់នៅវេលាម៉ោងប្រមាណ ១០ និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បណ្តាលឲ្យរបួសបុរសវៀតណាមជាអ្នកនេសាទម្នាក់រងរងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ង្វៀង យុំាងទឹង ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិវៀតណាម ជាអ្នកនេសាទ នៅចំណុចកើតហេតខាងលើត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីខាងលើមិនទាន់ដឹងមូលហេតុ និងមានមនុស្សរងរបួសឬស្លាប់នៅឡើយនោះទេ ខណៈគេឃើញមានកម្លាំងប្រដាប់អាវុធមួយក្រុមជិះកាណូត ១គ្រឿង ដេញកាណូតជនរងគ្រោះឲ្យឈប់ ដែលគេសង្ស័យថាកម្លាំងប្រដាប់មួយក្រុមនេះ ជាសមត្ថកិច្ចបង្រ្កាបនេសាទតែម្តង ។ ក្រោយកើតហេតុបានជិះកាណូតគេចខ្លួនបាត់ ៕ សំបូរ
